ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមុទ្រ​ចិន​ខាង​ត្បូងនិង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​បញ្ហា​សំខាន់ ​ដែល​ត្រូវ​ពិភាក្សា​នៅឯ​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អាស៊ី


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសពីបណ្តាប្រទេសអាស៊ានចូលរួមក្នុងវេទិកាប្រចាំតំបន់អាស៊ាន នៅក្រុងបាងកក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

ការចរចា​ស្តីពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​ដែល​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន១៦ និង​​ក្រុម​ប្រតិបត្តិ​សម្រាប់សមុទ្រ​ចិន​ខាង​ត្បូង​ ត្រូវបានរំពឹងថា នឹងក្លាយ​ជាបញ្ហា​សំ​ខាន់​នៅឯ​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អាស៊ី​នៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​នៅ​​ក្នុង​សប្តាហ៍​នេះ។

សមាគម​អាស៊ាន ចិន​ និង​ប្រទេស​០៥ផ្សេង​ទៀត​ត្រូវ​គេ​រំពឹង​ថា នឹងបង្ហាញ​នូវ​ការជឿន​លឿន​យ៉ាង​ខ្លាំង​ឆ្ពោះ​ទៅកាន់​ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​នឹង​គ្រប​ដណ្តប់​ពលរដ្ឋ​ចំនួន៤៥ភាគរយ​របស់​ពិភពលោក។

ការចរចា​ស្តីពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​ដែល​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន១៦ និងក្រុម​ប្រតិបត្តិ​សម្រាប់សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​ការ​ប្រកួត​ប្រ ជែង​ដ៏ក្តៅគគុកត្រូវ​គេ​រំពឹងនឹងក្លាយ​ជាបញ្ហា​សំ​ខាន់​នៅឯ​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អាស៊ី​នៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​នៅក្នុង​សប្តាហ៍​នេះ។

​មេដឹកនាំ​របស់រដ្ឋចំនួន​១០​ ដែល​ជា​សមាជិក​របស់​សមាគម​អាស៊ាន​នឹង​ត្រូវ​ចូលរួម​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំចាប់ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី៤​ ខែ​វិច្ឆិកា រួមជាមួយ​លោក​ស៊ីនហ្សូ អាបិ នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​មួន ជាអ៊ីង ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​និង​លោក​ លី ​ឃើជាំង នាយក​រដ្ឋមន្រ្តីនៃ​ប្រ​ទេសចិន។ លោក Antinio Guterres អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ​និង​លោកស្រី Kristalina Georgieva នាយិកាមូលនិធិ​រូបីវត្ថុ​អន្តរជាតិ (IMF) ក៏​ត្រូវ​គេ​រំពឹង​នឹង​ចូល​រួម​សន្និសីទ​កំពូល​នោះ​ដែរ។

ជំនួប​ដែល​ទាក់​ទិន​នឹង​សន្និសីទ​កំពូល​នេះបានចាប់​ផ្តើមហើយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ។ក្នុង​ឋានៈ​ជាអ្នក​រៀប​ចំ​ជំនួប​កំពូល​អាស៊ាន​នៅ​ឆ្នាំនេះ ប្រទេស​ថៃសង្ឃឹម​ថា នឹង​បញ្ចប់​ការចរចា​ស្តី​ពីភាព​ជាដៃគូ​សេដ្ឋកិច្ច​ដ៏ធំទូលាយ​ក្នុង​តំបន់ឬ (RCEP)។ ដោយ​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ចាប់​តាំង​ពី​ឆ្នាំ​២០១២មក ​កិច្ច​ព្រម​ព្រៀង​នោះត្រូវបានមើលឃើញដោយ​ប្រទេស​ខ្លះថា​ជាការ​ឆ្លើយ​តប​របស់​ចិន​ដល់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាព​ជាដៃ​គូ​ឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក​ ឬ(PTT) ការចរចា​ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ​និងការ​បរាជ័យ​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ។

ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុងប្រទេស​ទាំង​១០ ​នៅសមាគម​អាស៊ាន​ និង​ប្រទេស៦​ផ្សេងទៀត​មាន ​ប្រទេស​អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន ញូវ៉ែលហ្សេឡង់​ និង​ប្រទេស​កូរ៉េខាង​ត្បូង គឺ​ស្មើនឹង​ ៤៥ភាគរយ​របស់​ពិភពលោក​និង​មានផលិតផល​សរុប​ក្នុង​ស្រុក ​ឬ GDP ស្មើនឹងមួយ​ភាគបី​របស់​សាកលលោក។

លោក Peter Mumford នាយក​ពិគ្រោះ​នយោបាយ​ហានិភ័យ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុន Eurasia Group បាន​និយាយ​ថា ដោយឥណ្ឌា​និង​ចិន នៅ​មិន​ទាន់​យល់​ព្រម​អំពីការ​ចូល​ក្នុង​ទីផ្សារ​នៅ​ឡើយ ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ដ៏ធំ​ទូលាយ​ក្នុង​តំបន់ឬ (RCEP) ហាក់ដូចជា​មិន​ទំនង​កើត​មានឡើង​នៅឯ​សន្និសីទ​កំពូល​នោះ​ទេ។

លោក មាន​ប្រសាសន៍ទៀត​ថា «ក៏ប៉ុន្តែ​សមាគម​អាស៊ានសង្ឃឹម​ថា ​យ៉ាង​ហោច​ណាស់​ក៏​អាច​ប្រកាស​ថា មានដំ​ណើរការ​ជា​ដុំ​កំភួន​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សន្ទុះ​នេះបន្ត​ទៅមុខ»។

លោក Prapat Thepchatree ដែល​ជា​នាយក​មជ្ឈមណ្ឌល​ការសិក្សា​អាស៊ាន​នៅ​ឯសាកលវិទ្យា​ល័យ Thammasat ក្នុង​ប្រទេស​ថៃបាន​និយាយ​ថា ប្រទេស​ថៃបាន​យក​ចិត្ត​ទុកដាក់​ដើម្បី​បង្ហាញ​ពីដំណើរការ​វិវត្តន៍​ទៅមុខ​នៅក្រោម​ការពិនិត្យ​ពិច្ច័យ​របស់​ខ្លួន ​ជាពិសេស​ក្នុង​ការ​ប្រឈម​នឹងកា​រកើន​ឡើង​នូវការការ​ពារ​ទំ​និញក្នុង​ស្រុក មិនមែន​ដោយ​សារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិនទេ។

លោកនិយាយ​ទៀត​ថា នៅពេល​ដែល​ចូល​ជាធរមាន កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ដ៏​ធំទូលាយ​ក្នុងតំបន់ឬ (RCEP) នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ​និង​ចិត្ត​សាស្រ្ត។កិច្ចព្រមព្រៀង​នោះនឹង​ជួយ​យ៉ាងខ្លាំង​ដល់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់នេះ​ដោយ​សង្ឃឹម​ថា យើង​នៅមាន​ឱកាស​នៅឡើយ​ដើម្បី​គាំទ្រ​សណ្តាប់ធ្នាប់​សេដ្ឋ​កិច្ច​សេរី។

លោក Piti Srisangnam នាយកកិច្ចការ​ស្រាវជ្រាវ​ជាន់ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៅ​សាកល​វិទ្យាល័យ Chulalongkorn នៃ​ប្រទេស​ថៃ ​បាន​និយាយ​ថា ជាមួយ​នឹងការ​ចរចា​ពន្ធគយ​លើ​ទំនិញ​និង​សេវាកម្ម​បាន​បញ្ចប់​ចំនួន​៨០​ភាគរយ ​ហើយ​នឹង​ផ្នែក​ផ្សេង​ទៀត​ជិត​បញ្ចប់​ដែរនោះ ​ប្រទេស​នានា ប្រហែលជាខិត​កាន់​តែ​ជិត​ទៅ​នឹង​ការបញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឆ្នាំ​នេះ។

សណ្តាប់​ធ្នាប់នៅសមុទ្រ​ចិន​ខាង​ត្បូង

នៅឯ​សន្និសីទ​កំពូល​របស់​មេដឹកនាំចុងក្រោយក្នុង​ខែ​មិថុនា សមាគម​អាស៊ាន ​បាន​និយាយ​ថា ​ខ្លួន ​ក៏សង្ឃឹម​ដែរ​ថា នឹង​បញ្ចប់​ពង្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូងដើម្បី​ពិនិត្យ​លើក​ដំបូង។ក្រម​ប្រតិបត្តិ​នេះ នឹងសម្រេច​ពី​ដំណោះស្រាយនៃ​ជម្លោះ​ផ្លូវនាវាចរណ៍​តាម​សមុទ្រ​ដ៏​មមា​ញឹក​ដែល​នៅទីនោះ​ចិន ​បាន​ប្រកួត​ប្រ​ជែង​ទាម​ទារ​ជាមួយ​សមាជិក​ជា​ច្រើន​ទៀត​របស់​សមាគម​អាស៊ាននៅ​ក្នុង​សមុទ្រ​ដែល​សម្បូរទៅ​ដោយ​ត្រី ប្រេង​និង​ឧស្ម័ន។

លោក Piti បាន​និយាយ​ទៀត​ថា លោក​សង្ឃឹម​ថា ​សមាគម​អាស៊ាននឹង​ប្រកាស​ថា ​ពង្រាង​កិច្ច​ព្រមព្រៀង​នោះ បាន​រួច​រាល់​ហើយ​សម្រាប់​ពិនិត្យ​ក្នុងអំឡុង​ពេល​នៃ​សន្និ សីទ​កំពូល​នេះ។ លោកនិយាយ​បន្ត​ទៀត​ថា ចិនបាន​លើក​ឡើង​នូវការ​ត្អូញ​ត្អែរ​មួយ​ចំនួន​អំពី​កិច្ច​ព្រមព្រៀង​ថ្មី​នេះ។

លោកនិយាយ​ថា «ខ្ញុំ​រំពឹង​ថា ​នឹងមាន​ដំណឹងល្អ។​មាន​សញ្ញាល្អខ្លះ​មក​ពីភាគី​ទាំង​ពីរ»។

ឯករាជ្យទាំង​ពី​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​

នៅឯ​សន្និសីទ​កំពូល​លើក​ចុងក្រោយ ​សមាគម​អាស៊ានក៏បាន​អនុម័ត​កម្មវិធី​ទស្សនៈ​វិស័យ​អាស៊ាន​ស្តីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផង​ដែរ ដែល​ជា​ផែនការ​គោលនយោបាយ​មួយ​ដែល​មាន​គោល​បំណង​ផ្តល់ឲ្យ​សមាជិក​របស់​ខ្លួន​នូវ​តួនាទី​នាំមុខ​នៅ​ក្នុងការ​ត​ភ្ជាប់​ប្រទេសឥណ្ឌា​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ខណៈ​ដែល​ទប់ទល់​និង​កម្លាំង​របស់​ចិន ហើយ​និង​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ចូលក្នុង​គន្លង​នោះ​ដែរ។

លោកPrapatបាន​និយាយ​ថា «ខ្ញុំ​គិតថា ​កិច្ច​ព្រម​ព្រៀង​នោះ ​នឹង​ដាក់​ប្រទេស​មហា​អំណាច​ធំៗ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​ដើម្បី​ច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​នោះ។​ប្រទេស​មហាអំណាច​ធំ​ៗ​ទាំង​នោះ ​នឹង​ត្រូវ​តែសុខចិត្ត​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នោះ​ជា​គោលការណ៍ក្នុងតំបន់ ​ហើយ​ការណ៍​នេះ ​នឹង​អនុញ្ញាតិ​ឲ្យ​សមា​គម​អាស៊ាន​ដើរ​តួនា ទី​ដ៏​សំខាន់​មួយ។​ចំពោះសន្និសីទ​កំពូល​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ ភារៈ​កិច្ច​សម្រាប់​សមាគម​អាស៊ានគឺ ត្រូវ​ជំរុញ​ប្រទេស​មហាអំណាច​ធំ​ៗ​ផ្សេង​ទៀតឲ្យ​យល់​ព្រម​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នេះ»។

ជា​ផ្នែក​មួយ​នៃ​ការធ្វើឲ្យមាន​តុល្យភាព លោក ​បាន​និយាយ​ទៀត​ថា អាស៊ាន ​នឹង​ប្រើ​សន្និសីទ​កំពូល​នេះ​ដើម្បី​ព្យាយាម​តភ្ជាប់​ផែនការ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​ជាមួយ​នឹង​កិច្ច​ផ្តួច​ផ្តើម​ផ្លូវពាណិជ្ជកម្ម​របស់​ចិន ​ខណៈ​ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អា​មេរិក​ ​ជប៉ុន​និងប្រទេសមហា​អំណាច​ផ្សេង​ទៀត​វិនិយោគទុន​នៅក្នុង​គម្រោង​ច្រើន​ថែម​ទៀត​នៅ​ទូទាំង​សមាគម​អាស៊ាន។ថៃ ​បាន​ប្រើ​លក្ខណ្ឌថ្មី​ៗ​បំផុតរបស់​ខ្លួន​ជា​ប្រធាន​សមាគមអាស៊ាន​ដើម្បី​ជំរុញ​ឲ្យមាន​ការភ្ជាប់​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​តាម​រយៈ​ឌីជីថល​ផង​ដែរ​នៅក្នុង​តំបន់​៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG