ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​បត់បែន​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក


បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៃ​​គណបក្ស​ប្រជាធិបតេយ្យ សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders នៃ​រដ្ឋ​ Vermont (ស្តាំ) និង​លោក​ស្រី ​Hillary Clinton ជជែក​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​បឋម​រវាង​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី ដែល​ធ្វើ​ឡើង​ដោយ​ទូរទស្សន៍ CNN នៅ Brooklyn Navy Yard ក្រុង​ ញូយ៉ក ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦។ (AP Photo/Seth Wenig)
បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៃ​​គណបក្ស​ប្រជាធិបតេយ្យ សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders នៃ​រដ្ឋ​ Vermont (ស្តាំ) និង​លោក​ស្រី ​Hillary Clinton ជជែក​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​បឋម​រវាង​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី ដែល​ធ្វើ​ឡើង​ដោយ​ទូរទស្សន៍ CNN នៅ Brooklyn Navy Yard ក្រុង​ ញូយ៉ក ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦។ (AP Photo/Seth Wenig)

ការ​បត់បែន​នៃ​ការ​ប្រកួត​ប្រជែងដើម្បី​តំណែង​ប្រធានាធិបតី​សឹង​តែ​រៀង​រាល់​នេះ ធ្វើ​ឲ្យ​មាន​ភាព​​ច្របូក​ច្របល់​ដល់​គតិ​បណ្ឌិត​ជា​ធម្មតា ដែល​ការ​ទាំង​អស់​នេះ​​ធ្វើ​ឲ្យ​ទី​បញ្ចប់​នៃ​រដូវ​ឃោសនា​បោះ​ឆ្នោត​បឋម​​មាន​ភាព​វីវក់​ខុស​ធម្មតា។

ទោះណា​ជា​ប្រជាពលរដ្ឋ​អាមេរិកាំង​បាន​សម្រាក​ក្នុង​ទិវា​រំឭក​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជនក្នុង​សប្តាហ៍​នេះ​ក៏​ដោយ ​ការផ្តោត​យក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​ក៏​នៅ​តែ​មាន​ ហើយការ​បត់បែន​នៃ​ការ​ប្រកួត​ប្រជែង​សឹង​តែ​រៀង​រាល់​នេះ ធ្វើ​ឲ្យ​មាន​ភាពច្របូក​ច្របល់​ដល់​គតិ​បណ្ឌិត​ជា​ធម្មតា ដែល​ការ​ទាំង​អស់​នេះ​ហើយ​ធ្វើ​ឲ្យ​ទី​បញ្ចប់​នៃ​រដូវ​ឃោសនា​បោះ​ឆ្នោត​បឋមមាន​ភាព​វីវក់​ខុស​ធម្មតា។​

កាល​ពី​ខែ​មករា​ លោក​ Donald Trump ជា​បេក្ខជន​ម្នាក់​ក្នុងបណ្តា​ពួកបេក្ខជន​ជាង​១២នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​គ្មាន​នរណា​ម្នាក់​ជា​បេក្ខ​ជន​ដែល​មានការ​គាំទ្រ​ច្រើន​ដាច់ណាត់​នៅ​ឡើយទេ​ ចំណែក​ឯលោកស្រី​ Hillary Clinton ជា​បេក្ខជន​នាំ​មុខគេ​នៅ​លើគូ​ប្រជែង​តែ​ពីរ​នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

កាលពី​សប្តាហ៍​មុន​ លោក Trump ប្រាកដ​ជា​ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។​

លោក​ Trump ថ្លែង​ថា៖ «យើង​បាន​ទទួល​ការ​តែងតាំង​ដោយ​មាន​ចំនួន​គាំ​ទ្រ​ច្រើន​ដែល​លោក​អ្នក​មិន​អាច​ជឿ​បាន»។

ចំណែក​លោកស្រី​ Clinton កំពុង​តែ​ធ្វើការ​ឃោសនា​ខ្លាំង​ដើម្បី​បញ្ចៀស​កុំឱ្យមាន​បរាជ័យ​នាំ​ឱ្យ​អាមាសនៅ​ពេល​បិទ​ការ​បោះឆ្នោត​បឋម។ លោក​ស្រី​ «អរគុណ​ San Francisco»!

​បញ្ហា​កាន់​អាក្រក់​ថែមទៀតនោះគឺថា៖ របាយការណ៍​កាល​ពី​សប្តាហ៍​មុន​របស់​អគ្គាធិការ​ចែង​ថា​ការ​ប្រើប្រាស់ email របស់​លោកស្រី​ក្នុង​ឋានៈជា​រដ្ឋមន្ត្រី​ការ​បរទេសបាន​រំលោភ​លើ​គោលនយោបាយ​របស់ក្រសួង ហើយ​ការ​ណ៍​នេះបាន​ធ្វើ​ឱ្យ​លោកស្រី​ clinton ឋិត​ក្នុង​ស្ថានភាព​ការពារ​ខ្លួន។

លោក​ស្រីបន្ត​ថា៖ «ការ​ប្រើប្រាស់​ email ឯកជន​ជា​ការអនុវត្តន៍​មួយ​ដោយ​ពួក​រដ្ឋមន្ត្រី​ការបរទេស​ឯទៀតៗ។​ហើយ​បទបញ្ញ័ត្តិ​មិន​បាន​ត្រូវ​បំភ្លឺឱ្យ​បាន​ច្បាស់លាស់​ទេ​រហូត​ដល់​នៅ​ក្រោយ​ពេល​ខ្ញុំ​ចេញ​ពី​តំណែង។ហើយ​ដូចជា​ខ្ញុំ​បាន​និយាយ​ច្រើន​ដង​មក​ហើយ​ថា ប្រសិន​បើ​ខ្ញុំ​អាច​ធ្វើ​ឡើងវិញ ខ្ញុំ​នឹង​ធ្វើដោយ​ខុស​ប្លែក​ពី​មុន»។

លោក Trump ក៏​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​សង្កេត​មើល Hillary ដូច​ដែល​ខ្ញុំ​និយាយ​ថា​ Hillary ទុច្ចរិត។ គាត់​ជា​មនុស្ស​ទុច្ចរិត។ គាត់​និយាយ​កុហក។គាត់​និយាយ​កុហក​ច្រើនណាស់។​ វា​ជា​ការ​មិនល្អ​ទេ...Hillary ជា​មហន្តរាយ​មួយ។​គាត់​ធ្វើការ​វិនិច្ឆ័យ​មិន​ល្អ»។

បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ EPA/JUSTIN LANE
បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ EPA/JUSTIN LANE

លោក Trump បាន​យល់ព្រម​ធ្វើការ​ជជែក​ដេញ​ដោល​គ្នា​មួយជា​មួយ​លោក Bernie Sanders ដែល​ជា​អ្នក​ប្រកួត​ប្រជែង​ជាមួយ​លោកស្រី​ Clinton តែ​បន្ទាប់មក​លោក​មិន​ព្រម​ទៅវិញ។

លោក Bernie បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹងកើត​មាន​គឺ​ថា ជា​ការ​ពិត​ជាក់ស្តែង ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ប្រឆាំង​នឹង​ Trump ក្នុង​ឋានៈជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អ.​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ហើយ​ប្រសិនបើ​ខ្ញុំ​ឈរ​ឈ្មោះ​ យើង​នឹងយក​ជ័យជំនះ​លើគាត់។ យើង​នឹង​មាន​ជ័យជំនះ​ខ្លាំង»។

ការ​យក​ជ័យជំនះ​លើ​លោក Trump ជា​គំនិត​មួយ​ដែលលោក Sanders និង​លោកស្រី​ Clinton បាន​យល់​ស្របគ្នា។ លោក​ស្រី​ថ្លែង​ថា៖ «គ្មានឱកាស​ណា​ល្អ​ជាងនេះ​ទេ។ យើង​មិនអាច​អនុញ្ញាត​ឱ្យ​ Donald Trump មកជិត​សេតវិមាន​បាន​ជាដាច់ខាត»។

ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោកស្រី​ Clinton និង​លោក​ Sanders នៅ​តែ​ប្រកួត​ប្រជែង​គ្នា​ គណបក្ស​ប្រជាធិបតេយ្យ​មិនទាន់​បាន​រួបរួម​គ្នា​នៅ​ពី​ក្រោយ​បេក្ខជន​ណា​ម្នាក់នៅ​ឡើយទេ។នៅពេល​ជាមួយ​គ្នានេះ​ពួក​សមាជិក​គណបក្ស​សាធារណរដ្ឋ​បានបង្ហាញ​សញ្ញា​ថា​ពួក​គេ​រួបរួម​គ្នា​នៅ​ពេល​ក្រោយ​លោក Trump ដែល​នាំ​ឱ្យ​មានការ​ស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗនេះ​ថា​លោក Trump មាន​ការគាំទ្រ​ប្រកិត​ៗគ្នា​ជា​មួយ​លោកស្រី​ Clinton ឬ​លើស​លោកស្រី​បន្តិច។

លោក Trump និយាយថា៖ «ខ្ញុំ​នាំ​មុខ​នៅ​ក្នុង​ការ​ស្ទង់មតិ។​យើង​កំពុង​នាំ​មុខ​នៅក្នុង​ការ​ស្ទង់មតិសឹងតែ​ទាំងអស់។ តើ​លោក​អ្នកជឿ​ការណ៍​នេះទេ? វា​ជា​ការ​អស្ចារ្យ»។

រដូវ​បោះឆ្នោត​បឋម​ចប់នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ នៅ​ពេល​ដែល​រដ្ឋធំបំផុត​ក្នុង​ស.រ.អ.គឺ​រដ្ឋCalifornia និង​រដ្ឋ​មួយ​ចំនួន​ទៀត​បោះឆ្នោត​រួចហើយ។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG