ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump ទទួល​បាន​ការ​តែងតាំង​ជា​ផ្លូវ​ការ​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ

យោងទៅតាមរបាយការណ៍​កាល​ពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ​២០១៦ បេក្ខជនប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​ទទួល​សំឡេង​ឆ្នោត​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​របស់​គណបក្ស​សាធារណរដ្ឋ។ រូបភាព​ឯកសារ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិនា ឆ្នាំ​២០១៦ បង្ហាញ​​លោក Trump ធ្វើការ​បក់​ដៃ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​នៅ​អំឡុងពេល​យុទ្ធនាការ​ ឃោសនា​​នៅ​ក្រុង​ Boca Raton រដ្ឋ Florida។

លោក Donald Trump ​មហាសេដ្ឋី​អចលន​ទ្រព្យ ​បាន​ទទួល​ការ​តែ​ង​តាំង​ជា​ផ្លូវ​ការ​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ នេះ​យោង​តាម​ការ​រាប់​ចំនួន​ប្រតិភូ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press។​

គូ​ប្រកួត​ប្រជែង​នៅ​សេសសល់​ចុងក្រោយ​របស់​លោក​ដែល​កាលពី​ពេល​មុន​មាន​ចំនួន​១៧​នាក់នោះ​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​នោះ ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតប្រជែង​តទល់​ជាមួយ​លោក Trump ​កាល​ពី​ដើម​ខែ​ឧសភា ​ហើយ​ទី​ភ្នាក់​ងារ​ព័ត៌មាន Associated Press ​បាន​រាយការណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​កាល​ពី​ពេល​មុន​រូបនេះ ឥឡូវ​នេះ ប្រាកដ​ជា​ទទួល​បាន​ប្រតិភូ​ភាគ​ច្រើន​គឺ​១.២៣៧​នាក់​នៅ​ឯ​សន្និបាតជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ខែ​កក្កដា ​នៅពេល​ដែល​លោក ​នឹង​ត្រូវ​បាន​ទទួល​ការ​តែងតាំង​ជា​ផ្លូវ​ការ។

​លោក Trump ទំនង​នឹង​ទទួល​បាន​ប្រតិភូ​រាប់​រយ​នាក់​ថែម​ទៀត​នៅ​សន្និបាត​គណបក្សនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​រដ្ឋ​ចុងក្រោយ​នៅ​ថ្ងៃ​ទី​៧ ​ខែ​កក្កដា។

លោក Trump បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឯ​សន្និសីទ​កាសែត​ក្នុង​រដ្ឋ North Dakota ​ភាគ​ខាង​ជើង​សហរដ្ឋ​អាមេរិកថា «ខ្ញុំ​មាន​កិត្តិយស​ណាស់‍»។ លោក​បាន​សន្យា​ថា ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​របស់​លោក​ជា​ប្រធានាធិបតី ​លោក ​នឹងច្រាន​ចោល​បញ្ជា​របស់​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី បារ៉ាក់ ​អូបាម៉ា ​ហើយ​និង​ស្ថាបនា​យោធា​អាមេរិក​ឡើង​វិញ។

លោក Trump បាន​និយាយ​ទៀត​ថា «គ្មាន​ប្រទេស​ណា​មួយ​ហ៊ាន​ប៉ះ​ជាមួយ​យើង​បាន​ទៀត​ទេ។​ យើង​នឹង​មាន​ការ​សប្បាយ​រីករាយ​ច្រើន​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​ដំបូង​នោះ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG