ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​និយាយ​ថា​ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​អំពី​ការ​ឃុំ​ខ្លួន​សមាជិក​សភា​ «មិន​អាច​ទទួល​យក​បាន»


រូបឯកសារ៖ លោក Mevlut Cavusoglu រដ្ឋ​មន្ត្រី​ក្រសយង​ការបរទេស​តួកគី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ពេល​កន្លង​ទៅ។
រូបឯកសារ៖ លោក Mevlut Cavusoglu រដ្ឋ​មន្ត្រី​ក្រសយង​ការបរទេស​តួកគី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ពេល​កន្លង​ទៅ។

ពួក​មន្ត្រី​តួកគី​ បាន​ឃាត់​ខ្លួនសមាជិក​សភា​១២នាក់​ដែល​តំណាង​គណបក្ស​លម្អៀង​ទៅ​ខាង​ពួកជន​អំបូរ​ឃើដ​ ធំ​ជាង​គេ​របស់​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​ប្រឆាំង​ពី​ពួក​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ និង​ស.រ.អា.។

លោករដ្ឋមន្ត្រី​ការ​បរទេស​តួកគី​ Mevlut Cavusoglu ​បាន​ឆ្លើយ​តប​ជា​បន្ទាន់ ដោយ​លោក​បាន​ហៅ​ប្រតិកម្ម​របស់​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​ដល់​ការ​ចាប់​ខ្លួន​ពួក​សមាជិក​សភា​ទាំង​នេះ​ ថា​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​លោក​បាន​ចោទ​ប្រកាន់​ប្រទេស​ភាគ​ច្រើន​ក្នុង​សហភាព​អឺរ៉ុប​ថា​គាំទ្រ​ខ្លាំង​ដល់​គណបក្ស​សកម្មប្រយុទ្ធ​ឃើដ​ ដែល​ហៅ​កាត់​ថា PKK។

លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី​ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា៖ «ប្រទេស​ច្រើន​បំផុត​ក្នុង​សហភាព​អឺរ៉ុប​គាំ​ទ្រខ្លាំង​ណាស់​ដល់ ​PKK។​ យើង​នឹង​មិន​ទទួល​មេរៀន​ពី​ពួក​គេ​អំពី​នីតិ​រដ្ឋ​ទេ»។

ពួក​បស្ចឹម​ប្រទេស​ជា​ច្រើន​បាន​រិះ​គន់​ខ្លាំង​ឡើងៗ​ដល់​ការ​ប្រើ​អំណាច​ដោយអាជ្ញាធរ​តួកគី​ ចាប់​តាំង​ពី​ស្ថានភាព​គ្រា​មាន​អាសន្ន​បាន​ត្រូវ​ប្រកាស​នៅ​ក្រោយ​មាន​រដ្ឋប្រហារ​គ្មាន​ជោគ​ជ័យ​មួយ​កាលពី​ខែ​កក្កដា។ អាជ្ញាធរ​តួកគី​ បាន​ចាប់​ខ្លួន​មន្ត្រី១១ម៉ឺន​នាក់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​រដ្ឋប្រហារ​នោះ។​

លោក Selahattin Demitras​ និង​លោក ​Figen Yiksedag ​ដែល​ជា​សហមេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រជាជន​ ហៅ​កាត់​ថា HDP ​ឋិត​នៅ​ក្នុង​ចំណោម​សមាជិក​សភា​១២​ រូប ដែល​បាន​ជាប់​គុក​កាល​ពី​ថ្ងៃ​សុក្រ។​ សមាជិក​សភា​ខ្លះ​បាន​ត្រូវ​ដោះ​លែង​នៅ​ពេល​បន្ទាប់៕

XS
SM
MD
LG