ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​និង​លោក​ស៊ី​ ជីនពីង​សង្ឃឹម​ថា ​ទំនាក់ទំនង​របស់​កូរ៉េ​ទាំង​២​នឹង​ផ្លាស់​ប្តូរ​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​ នៅ​អគារ Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​ នៅ​អគារ Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​និង​លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីង​ពីង​សង្ឃឹមថា ​ការ​ទាក់​ទង​កាល​ពីពេល​ថ្មីៗ​នេះ​រវាង​ពួក​មន្ត្រី​កូរ៉េ​ខាង​ត្បូង​និង​មន្ត្រី​កូរ៉េ​ខាង​ជើង ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ «ឥរិយាបថ​អាក្រក់» មួយ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ ​នេះ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ។

មេដឹកនាំ​ទាំង២​បាន​ចរចា​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ហើយ​កត់​សម្គាល់​ថា ការ​ពិភាក្សា​អន្តរ​កូរ៉េ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​នាំឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​បញ្ជូន​អត្ថពលលិក​និង​វង់តន្ត្រី​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ចូលរួម​កីឡាអូឡាំពិក​រដូវ​រងា​នៅ​ខែ​ក្រោយ។​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ប្រធានា​ធិបតី​ត្រាំ​ និង​ប្រធានាធិបតី​ស៊ី​បាន​សម្តែង​នូវក្តី​សង្ឃឹមថា ​«ការ​ទាក់​ទង​ដោយ​កម្រ​រវាង​កូរ៉េទាំង​២​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការ​សាក​ល្បង​អាវុធ​របស់​កូរ៉េ​ខាង​ជើង‍»។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​តាំង​ចិត្ត​រក្សា​យុទ្ធនាការ​ដាក់​សម្ពាធ​អតិបរមា​ជា​សាកល​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​បោះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែរ។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ​និង​លោក​ប្រធានាធិបតី​ស៊ី​ក៏​បាន​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម​ផង​ដែរ។ លោកប្រធានា​ធិបតី​ត្រាំ​បាន​សម្តែង​នូវការ​រកាំ​ចិត្ត ដែល​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិកជាមួយ​ចិន​បាន​បន្ត​រីកកាន់​តែ​ធំ​ឡើង។ ប្រធានា​ធិបតី​ត្រាំ​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា​ស្ថានភាព​នេះ​មិន​អាច​បន្ត​ទៅ​ទៀត​ទេ។

ឱនភាព​ពាណិជ្ជកម្ម​ដ៏រ៉ាំរ៉ៃ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ចិនមាន​ជាង​៣៧១ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ ​ដែល​មាន​ន័យថា ​សហរដ្ឋ​អាមេរិក​កំពុង​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​ច្រើន​ជាង៕

XS
SM
MD
LG