ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​នឹង​ស្វាគមន៍​ការ​បិទ​រដ្ឋាភិបាល​ម្តង​ទៀត​បើ​សិន​បញ្ហា​អន្តោប្រវេសន៍​មិន​ត្រូវ​បាន​ដោះ​ស្រាយ


ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅ​​ក្នុង​បន្ទប់នៃ​សេត​វិមាន កាល​ពី​ថ្ងៃទី​០៦ កុម្ភៈ ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅ​​ក្នុង​បន្ទប់នៃ​សេត​វិមាន កាល​ពី​ថ្ងៃទី​០៦ កុម្ភៈ ២០១៨។

ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោកនឹង​ស្វាគមន៍ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​មួយ​លើក​ទៀត​ប្រសិន​បើ​សភាមិន​អាច​យល់​ស្រប​គ្នា​អំពី​ការ​រឹតត្បិត​តឹង​តែង​ជាង​មុន​លើ​អន្តោប្រវេសន៍។​

ប្រធានាធិបតី ត្រាំ​ បាន​និយាយ​ប្រាប់​គណៈ​កម្មាធិការ​មួយ​ខាង​ការ​ពង្រឹង​ច្បាប់​នៅ​ក្នុង​ការ​ប្រជុំ​មួយ​ក្នុង​សេតវិមាន​ថា៖ «ប្រសិន​បើ​យើង​មិន​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ ប្រសិន​បើ​យើង​មិន​បំបាត់​ភាព​ចន្លោះប្រហោង​ដែល​អនុញ្ញាត​ឱ្យ​ពួក​ឃាតករ​ចូល​មក​ក្នុង​ប្រទេស​យើង​ហើយ​បន្ត​ធ្វើការ​សម្លាប់​ត​ទៅ​ទៀត​...​ប្រសិន​បើ​យើង​មិន​កែប្រែ​វា​ទេ គួរ​តែ​មាន​ការ​បិទ​រដ្ឋាភិបាល»។

គណៈកម្មាធិការ​នេះ​បាន​ពិភាក្សា​គ្នា​អំពី​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ពួក​ជនអន្ធពាល​ឧក្រិដ្ឋ​អំបូរ ​Hispanic Mara Salvatrucha ដែល​គេស្គាល់​ជា​ទូទៅ​ថា​ពួក ​MS-13។​

លោក ត្រាំ​ បាន​និយាយ​ថា៖​ «ខ្ញុំ​ចង់​ឃើញ​ការ​បិទ​រដ្ឋាភិបាល​ប្រសិន​បើ​បញ្ហា​នេះ​មិន​បានត្រូវ​លើក​មក​ដោះ​ស្រាយ​ទេ​នោះ»។

ការ​អំពាវ​របស់​ ត្រាំ​ ឱ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មាន​ឡើង​នៅ​ពេល​ដែល​សភា​តំណាង​រាស្ត្រអាមេរិកាំង​បាន​អនុម័ត​វិធានការ​ចំណាយ​មួយ​ក្នុង​រយៈ​ពេល​ខ្លី​កាល​ពី​យប់ថ្ងៃ​អង្គារ ​ហើយ​ពួក​មេដឹកនាំ​ព្រឹទ្ធសភា​ជិត​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​ធំ​ជាង​មុន​សម្រាប់​រយៈ​ពេល​យូរ។

ផែនការ​ចំណាយ​សម្រាប់​រយៈ​ពេល​ខ្លី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​សម្រាប់​ទីភ្នាក់ងារ​ទាំង​អស់​របស់​រដ្ឋាភិបាល​នឹង​ផុត​កំណត់​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG