ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​នានានិង​ស្ថាប័ន​សន្តិសុខអាមេរិក​រំពឹ​ងថា​នឹង​បន្ត​ការងារ​ធម្មតា​ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវ​បិទ​ទា្វរ


រូបឯកសារ៖ អាគារ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ អាគារ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បិទទ្វារ​ជា​ផ្លូវការ​១៨ ​ដង​រួច​មក​ហើយ​ ចាប់តាំង​ពី​ឆ្នាំ​១៩៧៦​មក​ នៅ​ពេល​ដែល​មាន​ការ​ចាប់ផ្តើម​ជជែក​អនុម័ត​លើ​ការកំណត់​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។

ការ​បិទទ្វារ​ចុង​ក្រោយ​បាន​កើតឡើង​កាល​ពី​ឆ្នាំ​២០១៣​ ដោយសារ​មាន​ការ​មិន​យល់​ស្រប​គ្នា​អំពី​គោលនយោបាយ​របស់​ក្រសួង​សុខាភិបាល។ នៅ​ពេល​នោះ​មាន​ការបិទ​ទ្វារ​រដ្ឋាភិបាល​រហូត​ដល់​ទៅ​១៦ថ្ងៃ​ និង​បាន​ធ្វើ​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ជា​បណ្តោះ​អាសន្ន។

មាន​ស្ថាប័ន​ខ្លះ​បាន​បិទទ្វារ​ និង​ខ្លះទៀត​នៅ​បន្ត​ធ្វើការ​នៅ​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​សហសហព័ន្ធ​បិទទ្វារ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ២០១៣ បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន​៨សែន​៥ម៉ឺននាក់​ត្រូវ​បាន​បាត់បង់​ការងារ​បណ្តោះអាសន្ន​ មាន​ន័យ​ថា​ពួកគេ​មិន​អាច​មក​ធ្វើ​ការ​បាន​ទេ។ តាម​ច្បាប់​បុគ្គលិក​រដ្ឋាភិបាល​សហសព័ន្ធ​ទាំង​នោះ​មិន​អាច​ទទួល​បាន​ប្រាក់​ខែ​ទេ​នៅ​អំឡុង​ពេល​បិទ​ទ្វារ​នេះ​ ប៉ុន្តែ​ការបិទ​ទ្វារ​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ បុគ្គលិក​ទាំង​នោះ​បាន​ទទួល​ប្រាក់ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​បើក​ទ្វារ​វិញ។

បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន​៨សែន​៥ម៉ឺន​នាក់​ដែល​ត្រូវ​បាន​បាត់បង់​ការងារ​ជា បណ្តោះ​អាសន្ន​នោះ​ គឺ​ជា​ចំនួន​ជិត​ដល់​ពាក់​កណ្តាល​នៃ​បុគ្គលិក​សហព័ន្ធ​សរុប​២លាន​នាក់។ ទីភ្នាក់ងារ​សំខាន់ៗ​មួយចំនួន​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ ដោយ​មាន​បុគ្គលិក​តិច​តួច​បំផុត​ ដែល​មាន​ដូចជា​ ទីភ្នាក់ងារ ​FBI ​កងកម្លាំង​ការពារ​ព្រំដែន​និង​សំឡេង​សហរដ្ឋ​អាមេរិកVOA ​ជាដើម។ បុគ្គលិក​ផ្នែក​បញ្ជា​ចរាចរណ៍​ផ្លូវអាកាស​ និង​សន្តិសុខ​នៅ​តាម​ព្រលាន​យន្តហោះ​ក៏​នៅ​ធ្វើការ​ជា​ធម្មតា​ដែរ។

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​តាម​ប្រទេស​នានា​ នឹង​បើកទ្វារ​ធ្វើការ​ជា​ធម្មតា​ដែរ​ ដោយ​មាន​បុគ្គលិក​សំខាន់ៗ​មួយចំនួន​ត្រូវ​នៅ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ធម្មតា​របស់​ខ្លួន​ ក៏ប៉ុន្តែ​ក្រសួង​ការបរទេស​មិន​ទាន់​បាន​បញ្ជាក់​ថា​ ការងារ​ណា​ដែល​ពួកគេ​អាច​ធ្វើ​បាន​ និង​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ នៅអំឡុង​ពេល​បិទ​ទ្វារ​នេះ៕

XS
SM
MD
LG