ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ស.រ.អា.បានចាប់ផ្តើម


មន្រ្តី​ប៉ូលិស​នៃវិមាន Capitol យាម​ល្បាត​ម្នាក់ឯង​កាលពី​ថ្ងៃទី​១៩ មករា ២០១៨។
មន្រ្តី​ប៉ូលិស​នៃវិមាន Capitol យាម​ល្បាត​ម្នាក់ឯង​កាលពី​ថ្ងៃទី​១៩ មករា ២០១៨។

ការ​បិទ​មួយ​ផ្នែក​នៃ​រដ្ឋាភិបាល​ស.រ.អា.បានចាប់ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្រោយ​សេចក្តី​ព្រាង​ច្បាប់មួយ​ស្តី​ពី​ការ​ផ្តល់ប្រាក់កាស​បានត្រូវ​រាំង​ខ្ទប់នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.។​ អំណាច​ចំណាយ​បានផុត​កំណត់​កាល​ពី​ពេល​ពាក់​កណ្តាល​អធ្រាត្រ​តាមពេល​វេលា​នៃ​រដ្ឋធានី​ Washington ដែល​បានបណ្តាល​ឱ្យមាន​ការ​ផ្អាក​មុខនាទី​មិនចាំ​បាច់។​

សមាជិក​ព្រឹទ្ធសភា​នឹង​ធ្វើការ​ជជែក​ដេញ​ដោល​គ្នា​ជា​ថ្មីឡើងវិញ​នៅ​រសៀល​ថ្ងៃ​សៅរ៍នេះ​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចំណាយបណ្តោះអាសន្ន​ដែលនឹង​ផ្តល់​ប្រាក់​កាស​ឱ្យ​រដ្ឋាភិបាល​ប្រើការ​រហូត​ដល់ថ្ងៃ​ទី​៨​ខែ​កុម្ភៈ។​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា. Tammy Balwin ខាង​គណបក្ស​ប្រជាធិបតេយ្យជំទាស់​នឹង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ចំណាយ​បណ្តោះ​អាសន្នដោយ​និយាយ​ថា​សេចក្តី​ព្រាង​ច្បាប់នេះ​«គ្រាន់តែដោះស្រាយ​បញ្ហា​តែ​មួយ​រយៈពេល​ខ្លីហើយ​គ្មាន​ជោគជ័យ​ទេ​ក្នុងការ​បំពេញ​កាតព្វកិច្ច​ជូន​ប្រជារាស្ត្រអាមេរិកាំង»។

កាល​ពី​ថ្ងៃ​សុក្រ ពួក​សាធារណរដ្ឋមួយ​ចំនួន​តូចបានចូល​រួម​ជាមួយ​ពួក​ប្រជាធិបតេយ្យភាគ​ច្រើនក្នុង​ការ​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ផ្តល់​ប្រាក់​កាស​នេះ​ដែល​ត្រូវ​ការឱ្យមានការ​គាំទ្រ​ពី​ចំនួនបីភាគ​ប្រាំនៃពួក​សមាជិកព្រឹទ្ធសភា​ដើម្បី​ជម្រុល​ទៅ​មុខ​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.ដែលមាន​សមាជិក១០០នាក់។

លទ្ធផល​នៃ​ការ​បោះឆ្នោតនេះ​នាំឱ្យមាន​ការ​ពិភាក្សា​គ្នា​ក្នុង​ចំណោមពួក​សមាជិកព្រឹទ្ធសភាដែល​ស្វះស្វែង​ឱ្យមានការព្រមព្រៀង​រវាង​គណបក្សទាំង​ពីរសម្រាប់ឱ្យមាន​លំហូរប្រាក់ជាថ្មី​ដើម្បីផ្គត់ផ្គង់រដ្ឋាភិបាល​សហព័ន្ធ៕

XS
SM
MD
LG