ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ដក ស.រ.អា. ​ចេញ​​ពី​​កិច្ច​​ព្រម​​ព្រៀង​​ពាណិជ្ជកម្ម​ ​TPP


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ អង្គុយនៅ​តុ​របស់​លោក​នៅ​សេត​វិមាន​ រង់​ចាំ​ប្រធាន​សេតវិមាន​ Reince Priebus ដែល​នៅ​ខាង​ក្រោយ​លោក ដើម្បី​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ចំនួន​៣​។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ដក​ស.រ.អា.​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ TPP ​ដែល​មានសមាជិក​១២​ប្រទេស កាល​ពី​ថ្ងៃ​ចន្ទ ​ខណៈ​ដែល​លោក​ចាប់​ផ្តើម​សប្តាហ៍​ទី​មួយ​របស់​លោក​នៅ​សេត​វិមាន។

លោក​ ត្រាំ បាន​ហៅ​ការ​លប់​ចោល​នេះជា​រឿង​ល្អ​មួយ​សម្រាប់​កម្លាំង​ការងារ​អាមេរិក។ ដូច​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ពី​មុន​ៗ​មក​បាន​ធ្វើ​ដែរ លោក​ប្រធានាធិបតី​ថ្មី ​ថែម​ទាំង​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ ​ដាក់​ឲ្យ​មាន​បម្រាម​ឡើង​វិញ​ចំពោះ​ការ​ផ្តល់​មូល​និធិ​រដ្ឋាភិបាល​ដល់​អង្គការ​អន្តរជាតិ​ទាំង​ឡាយ​ដែល​ផ្តល់​សេវា​ពន្លូត​ទារក ឬ​ផ្តល់ព័ត៌​មាន​អំពី​ការ​ពន្លូត​ទារក។

លើស​ពី​នេះ​ទៅ​ទៀត លោក​ ត្រាំ ​ដែល​បាន​ធ្វើ​តាម​ការ​សន្យា​នៅ​ពេល​ឃោសនា​រក​សម្លេង​ឆ្នោត​នោះ ​បាន​បញ្ឈប់​ការ​ជួល​បុគ្គលិក​ថ្មី​សម្រាប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ជា​ច្រើន​ ដើម្បី​កាត់​បន្ថយ​ការ​ចាយ​វាយ​របស់​រដ្ឋាភិបាល ​និង​ដើម្បី​ទប់​ទល់​នឹង​ការ​រីក​ធំ​ឡើង​របស់​រដ្ឋាភិបាល​សហព័ន្ធ។

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម ដែលហៅ​កាត់​ថា TPP នោះ​ត្រូវ​បាន​ចចារ​តាំង​ពីឆ្នាំ​២០០៩ ​ក្នុង​អណត្តិ​របស់​លោក​អតីត​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា​ ប៉ុន្តែ​សភា​ស.រ.អា.​ មិន​បាន​ផ្តល់​សច្ចា​នុមត្តិទេ​ដោយសារ​សមាជិក​សភា​ជា​ច្រើន​ជំទាស់ ឬ មាន​មន្ទិល​សង្ស័យ​លើ​កិច្ច​ព្រម​ព្រៀង​នោះ៕

XS
SM
MD
LG