ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បានព្រមាន​​​ចិនប្រឆាំងនឹង​ការ​ពន្យា​រពេល​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយ (FEMA) កាលពីថ្ងៃទីអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយ (FEMA) កាលពីថ្ងៃទីអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។

លោក​ Trump ដែល​បានសង្គ្រាម​ដក​ពន្ធដារ​ទៅ​វិញ​ទៅ​មក​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាននិយាយ​ថា ​ស.រ.អា «កំពុង​មាន​ដំណើរការ​ល្អ​ណាស់ក្នុង​​កិច្ចចរចា​របស់​យើង​ជាមួយ​ប្រទេសចិន» ទោះ​ណា​ជា​ថ្ងៃ​ខែ​សម្រាប់​កិច្ចចរចា​លើកក្រោយបានត្រូវគ្រោង​សម្រាប់​ពេល​បន្ទាប់​មក​ទៀត​នៅ​ខែ​នេះ​មិនទាន់បានកំណត់​នៅឡើយ​ក៏ដោយ។

កាលពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតីអាមេរិក Donald Trump បាន​ព្រមានប្រទេស​ចិន​ប្រឆាំង​នឹង​ការ​ពន្យា​រពេល​ការ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មថ្មី​មួយ​ក្នុង​សេចក្តី​សង្ឃឹម​ថា​ លោក​នឹង​ចាញ់​ឆ្នោត​នៅក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​ក្នុង​ឆ្នាំ២០២០ ​ដោយ​លោក​បាននិយាយ​ថា​ ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោតលោកនឹង «តឹង​រ៉ឹងជាងមុន» ក្នុងការ​កំណត់លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀងមួយ។

លោក​ Trump ដែល​បានសង្គ្រាម​ដក​ពន្ធដារ​ទៅ​វិញ​ទៅ​មក​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាននិយាយ​ថា ​ស.រ.អា «កំពុង​មាន​ដំណើរការ​ល្អ​ណាស់ក្នុងកិច្ចចរចា​របស់​យើង​ជាមួយ​ប្រទេសចិន» ទោះ​ណា​ជា​ថ្ងៃ​ខែ​សម្រាប់​កិច្ចចរចា​លើកក្រោយបានត្រូវគ្រោង​សម្រាប់​ពេល​បន្ទាប់​មក​ទៀត​នៅ​ខែ​នេះ​មិនទាន់បានកំណត់​នៅឡើយ​ក៏ដោយ។

លោក Trump បាននិយាយថា «នៅ​ពេល​ដែល​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ​ពួក​ចិនចូលចិត្ត​ធ្វើការ​ចរចា​ជាមួយរដ្ឋបាលថ្មីដើម្បីឱ្យ​ពួក​គេ​អាចលួច​ពី​ស.រ.អានូវ​ប្រាក់​រាប់រយ​ពាន់លាន​ដុលា្លរ​នៅ​ក្នុង​ចំនួន​លើស​ខាង​ពាណិជ្ជកម្ម​ក៏ដោយ​ក៏​រយៈពេលជាង​១៦ខែជាពេល​វេលា​យូរមួយដើម្បី​កាត់​បន្ថយ​ការងារ​ និង​ក្រុមហ៊ុនក្នុង​រយៈពេល​យូរ​តទៅទៀត» រហូត​ដល់ប្រធានាធិបតី​ថ្មី​ម្នាក់អាចមក​កាន់តំណែង​ជំនួស​លោក​នៅ​ខែ​មករា​ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិកាំង​រូបនេះ​បាននិយាយ​ថា «ហើយ​បន្ទាប់​មក ចូរ​គិត​អំពី​អ្វី​ដែល​នឹង​កើតមានដល់​ប្រទេស​ចិននៅ​ពែល​ខ្ញុំ​ឈ្នះ​ឆ្នោត។​ ការ​ចរចា​គ្នា​នឹង​តឹង​រ៉ឹង​ជាងមុន! នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ប្រព័ន្ធផ្គត់ផ្គង់​របស់​ប្រទេស​ចិន​នឹង​រលំហើយ​វិស័យ​ជំនួញ ការ​ងារ និងប្រាក់កាស​នឹង​ខាត​បង់»។

XS
SM
MD
LG