ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីត្រាំ​ស្នើ​ឲ្យ​ដាក់​ពន្ធគយ​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ចិន​មាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ


រូបឯកសារ៖ ស្បែក​ជើង​កូន​ក្មេង​ដែល​មាន​ផែន​ទី​ចិន​និង​ទង់​ជាត​អាមេរិក​ ដាក់​តាំង​នៅ​កន្លែង​លក់​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ២០១៨។
រូបឯកសារ៖ ស្បែក​ជើង​កូន​ក្មេង​ដែល​មាន​ផែន​ទី​ចិន​និង​ទង់​ជាត​អាមេរិក​ ដាក់​តាំង​នៅ​កន្លែង​លក់​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ បាន​ណែនាំ​ឲ្យ​ជំនួយ​ការ​របស់​លោក​ចាប់​ផ្តើម​ដំណើរ​ការ​ដាក់​ពន្ធគយ​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់​ ២០០​ពាន់​លាន​ដុល្លារ​បើ​ទោះ​បី​ជា​លោក​រដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ Steven Mnuchin​ មាន​បំណង​ធ្វើ​ការ​ចរចា​ឡើង​វិញ​ជាមួយ​ចិន​អំពី​ដំណោះ​ស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ក៏​ដោយ។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ​Bloomberg​ កាល​ពី​ថ្ងៃ​សុក្រ។

សាព័ត៌មានReutersមិន​ទាន់​អាច​បញ្ជាក់​អំពី​សេចក្តី​រាយការណ៍​នេះ​បាន​នៅ​ឡើយទេ​ ដែល​ចំណាត់​ការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ហរិញ្ញវត្ថុ។ ចំណាត់ការ​នេះ​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​ និង​បាន​ធ្វើ​ឲ្យ​ប្រាក់យ័ន​របស់​ចិន​ធ្លាក់​ចុះ​ថែម​ទៀត​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស។

ចំណាត់​ការ​នេះ​បាន​ធ្វើ​ឡើងក្រោយ​មួយ​សបា្តហ៍​បន្ទាប់​ពី​លោក​ ត្រាំ ​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ដាក់​ពន្ធគយ​ទៅ​លើ​ទំនិញ​នាំចូល​ដែល​មាន​ទឹក​ប្រាក់​២០០​ពាន់​លាន​ដុល្លារ​ និង​បាន​គំរាម​ដាក់​ពន្ធគយ​បន្ថែម​ទៀត​លើ​ទំនិញ​មាន​តម្លៃ​២៦៧​ពាន់​លាន​ដុល្លារ​ផងដែរ។ ​

លោក ត្រាំ បាន​តំឡើង​ពន្ធគយ​រួច​ទៅ​ហើយ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំមុន​សហរដ្ឋ​អាមេរិក​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន​៥០៥​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​នេះ​ បើ​គិត​ពី​ដើមឆ្នាំ​រហូត​ដល់​ខែ​កក្កដា​ ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​បាន​កើន​ឡើង​ជិត​៩​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG