ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ពាណិជ្ជកម្ម​អាមេរិក​ថា ​ទាំង​ស.រ.អា ​និង​ម៉ិកស៊ិក​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី


លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក (រូប​ឆ្វេង) និង​លោក Idelfonso Guajardo រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិកស៊ិក​ (រូប​ស្តាំ) ដើរ​ចូល​ទៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក (រូប​ឆ្វេង) និង​លោក Idelfonso Guajardo រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិកស៊ិក​ (រូប​ស្តាំ) ដើរ​ចូល​ទៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មថ្មី​ដ៏​ធំ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ជា​ជ័យ​ជម្នះ​សម្រាប់​ប្រទេស​ទាំង​២ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្មសហរដ្ឋ​អាមេរិក។ ​លោក​បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នោះ​នឹង​បង្កើត​ការងារ​កាន់​តែ​ច្រើន​ឡើង​សម្រាប់​កម្មករ​និង​កសិករ។

សេចក្តី​លម្អិត​ផ្តាច់​ព្រាត់​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​មិន​ទាន់បានធ្វើ​នៅ​ឡើយដែល​បាន​ប្រ​កាសកាល​ពី​ថ្ងៃ​ចន្ទនោះ​ទេ ​ហើយ​ប្រទេស​កាណាដា ​មិន​អាច​ចូលរួម​ក្នុងការពិនិត្យ​សើរើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​តំបន់​អាមេរិកខាង​ជើង​នៅ​ឆ្នាំ​១៩៩៤ទេ។ ​ក៏ប៉ុន្តែ ​មាន​ពាក្យ​ពេចន៍​ជាក់​លាក់​ខ្លះ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀងរវាង​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិកមាន​គោលដៅ​ជំរុញ​ការ​លិត​រថយន្ត​នៅ​ក្នុង​ប្រ​ទេស​ទាំង២​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​រថយន្ត​មក​ពី​តំបន់​អាស៊ី ​ជាពិសេស​មក​ពី​ប្រទេស​ចិន។

​ដើម្បី​គេច​ផុត​ពី​ពន្ធគយ ​កិច្ច​ព្រម​ព្រៀង​នោះ​អំពាវនាវ​ឲ្យ​មាន​ការ​ផលិត​គ្រឿង​បម្លាស់​រថយន្ត​ចំនួន​៧៥ភាគរយនៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ឬ​ប្រទេស​ម៉ិកស៊ិក ​ដែល​កើន​ឡើង​ពី​ចំនួន​បច្ចុប្បន្ន​នេះ​មាន​តែ​៦២,៥ភាគរយ។

​បន្ថែមពី​នោះ ​ប្រាក់​ឈ្នួល​របស់​កម្មករ​ខ្លះ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ទំនង​ជា​កើន​ឡើង​យ៉ាង​ខ្លាំង ​ដោយ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ចែង​ថា គ្រឿង​បម្លាស់​រថយន្ត​ពី​៤០​ទៅ​៤៥​ភាគរយ​ត្រូវតែ​ផលិត​ដោយ​ពួក​កម្មករ​ដែល​រក​ប្រាក់​បាន​១៦​ដុល្លារ​ឬ​ច្រើន​ជា​ង​នោះក្នុង​មួយ​ម៉ោង។

តម្លៃ​ប្រាក់​ឈ្នួលក្នុង​មួយ​ម៉ោង​សម្រាប់​កម្មករ​រថយន្ត​សហរដ្ឋ​អាមេរិកគឺ​ជា២២​ដុល្លារ​ក្នុង​មួយ​ម៉ោង ​ក៏ប៉ុន្តែ ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ​ពួក​កម្ម​ករ​ទទួល​បាន​តែ៣​ដុល្លារ៥០​សេន​ក្នុង​មួយ​ម៉ោង។​ ដោយសារ​តម្លៃ​ពលកម្ម​ឡើង​ថ្លៃ ​ការណ៍​នេះ​ទំនង​នឹងធ្វើ​ឲ្យ​ការ​ទិញ​រថយន្ត​ថ្លៃ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG