ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ ​ត្រាំ ​ចង់​ដោះ​លែង​ជន​អន្តោ​ប្រវេសន៍​ក្នុង​ទីតាំង​រឹង​មាំ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ស្ថិត​នៅសេត​វិមាន កាល​ពី​ថ្ងៃទី​១១ មេសា ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ស្ថិត​នៅសេត​វិមាន កាល​ពី​ថ្ងៃទី​១១ មេសា ២០១៩។

ក្នុង​ការ​សង​សឹក​ចំពោះគណ​បក្ស​ប្រជា​ធិបតេយ្ យ​ដែល​មិន​គាំទ្រ​ផែនការ​របស់​លោក​ដើម្បី​ស្ថាបនា​របងព្រំ​ដែន​ភាគ​ខាង​ត្បូង​ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ ​បាន​សើ្ន​២​លើក (កាលពី​ខែ​វិច្ឆិកា​ម្តង និង​កាល​ពី​ខែ​កុម្ភៈ​ម្តង​ទៀត)​ ថា ទីភ្នាក់ងារ​រដ្ឋា​ភិបាល ​ដឹក​ជញ្ជូន​ និង​ដោះ​លែង​ជន​អន្តោ​ប្រ​វេសន៍​ដែល​ត្រូវ​បាន​ឃុំឃាំង ​នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ទី​ក្រុង​ដែល​ផ្តល់​ទីជម្រក​ដល់​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​លើកដំបូង​ដោយ​កាសែត​ Washington Post។

ទីក្រុង​ដែល​ផ្តល់​ទីជម្រក​ដល់​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ជា​ទីក្រុង​ដែល​មាន​ច្បាប់​ការ​ពារ​ជន​អន្តោ​ប្រវេសន៍​គ្មាន​ក្រ​ដាស​ស្នាម​ ដោយ​មិន​បញ្ជូន​ពួកគេទៅ​កាន់​ប្រទេស​វិញ​ ឬ​កាត់​ទោស ​ថ្វីបើ​មាន​ច្បាប់​អន្តោ​ប្រ​វេសន៍​សហព័ន្ធ​ក៏​ដោយ។

ទូរទស្សន៍​ខ្សែ​កាប ​CNN ​បាន​រាយការណ៍​ថា ​ប្រភព​ព័ត៌មាន​នោះ​បាន​បញ្ជាក់ប្រាប់​ពួកគេ​ថា ​រដ្ឋបាល​របស់​លោក​ ត្រាំ ​បាន​ដាក់​ការ​គាប​សង្កត់​លើ​ក្រសួង​ការពារ​សន្តិសុខ​មាតុភូមិ​ ឲ្យ​ដោះ​លែង​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​នៅ​ក្នុងទីក្រុង​ដែល​ផ្តល់​ទីជម្រក​ដល់​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​នោះ។

សេចក្តី​រាយការណ៍​របស់​កាសែត​ Washington Post ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ការ​ផ្តន្ទា​ទោស​ចំពោះ​សមាជិក​សភា​ដែល​មិន​មាន​ឆន្ទៈ​ផ្តល់​ប្រាក់​ដើម្បី​ស្ថាបនា​របង ​សេតវិមាន ​ចង់​ដោះ​លែង​ពួក​ជន​អន្តោ​ប្រវេសន៍ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ទីតាំង​ដ៏​រឹងមាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ ​រួម​មាន​ស្រុក​កំណើត​របស់​លោក​ស្រី ​Nancy Pelosi ប្រធាន​សភា​តំណាង​រាស្រ្តក្នុង​ក្រុង ​San Francisco ​រដ្ឋ​កាលីហ្វ័រញ៉ា​ផង។

​យោ​ងតាម​សេចក្តី​រាយការណ៍​នោះ ​សេត​វិមាន​បាន​ប្រាប់​ទីភ្នាក់ងារ​អន្តោ​ប្រវេសន៍​ និង​គយ​សហរដ្ឋ​អាមេរិក​ និង​ក្រសួង​សន្តិសុខ​ការពារ​មាតុភូមិ​ថា ​ផែនការ​នេះ​មាន​គោល​បំណង​បន្ធូរ​បន្ថយ​ការ​ខ្វះ​ទី​កន្លែង​ឃុំ​ឃាំង ​ប៉ុន្តែក៏​ជា​ការ​បញ្ជូន​សញ្ញា​មួយ​ទៅគណបក្ស​ប្រជា​ធិបតេយ្យ​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG