ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ថ្លែង​ថា​ លោក​នឹង​បញ្ជូន​ទ័ព​ទៅ​កាន់​ព្រំដែនដែនជាមួយ​​ម៉ិកស៊ិក


ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំពីថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅក្រុង Crosby រដ្ឋតិចសាស កាលពីថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០១៩។ 

​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ William Perry ​នៅ​ក្រោម​រដ្ឋ​បាល​លោក​ប្រធា​នាធិបតី Bill Clinton ក្នុង​អំឡុង​ទសវត្ស ១៩៩០ បាន​ច្រាន​ចោល​ការ​ចង់​ប្រើ​កម្លាំង​​របស់​លោក​ប្រធានាធិបតី Trump ។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump ថ្លែង​ថា​ មាន​សេចក្តី​ត្រូវការ​បញ្ជូន​ទ័ព​ថែម​ទៀត​ទៅ​កាន់​ទល់​ដែន​សហរដ្ឋអាមេរិក នៅ​ភាគ​ខាង​ត្បូង​ ជាប់​ជាមួយ​ប្រទេស​ម៉ិកស៊ិក ពី​ព្រោះ​មនុស្ស​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន កំពុង​ឆ្លង​ចូល​មក​ស.រ.អា​ដោយ​ខុ​ស​ច្បាប់។

«ខ្ញុំ​នឹង​ត្រូវ​តែ​បញ្ជូន​ទ័ព​ថែម​ទៀត។ ​កុំ​ភ្លេច​ថា ​យោ​ធា​របស់​យើង​មិន​អាច​ធ្វើ​សកម្មភាព​យោធា​ទេ។ ពី​ព្រោះ​បើ​សិន​ជា​ពួកគេ​ធ្វើ​អ្វី​ខ្លាំង​បន្តិច ម្នាក់​ៗ​ច្បាស់​ជា​នឹង​ស្រែកជា​មិន​ខាន‍»។

នេះ​ជា​សម្តី​របស់​លោក​ Trump ​នៅ​រដ្ឋ​តិច​សាស ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុងកិច្ច​ប្រជុំ​មួយជាមួយ​អ្នកចម្ការ ​ដែលរអ៊ូរទាំ​ប្រាប់​លោក​អំពីការគំរាម​កំហែង​មិន​ឈប់​ឈរ​ពី​សំណាក់​ពួក​អ្នក​រត់​ចូល​ដី​ធ្លី​របស់​ពួក​គេ។

​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ William Perry ​នៅ​ក្រោម​រដ្ឋ​បាល​លោក​ប្រធា​នាធិបតី Bill Clinton ក្នុង​អំឡុង​ទសវត្ស ១៩៩០ បាន​ច្រាន​ចោល​ការ​ចង់​ប្រើ​កម្លាំងរបស់​លោក​ប្រធានាធិបតី Trump ។

នៅ​ពេល​ដែលពួក​អ្នក​យក​ព័ត៌មា​ន​សួរ​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទ័ព​សម្រាប់​រយៈ​ពេល​ច្រើន​ឆ្នាំ​នៅ​តាម​ទល់​ដែន លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស្តី​ទី Pat Shanahan ថ្លែង​ថា លោក​បាន​ពិភាក្សា​យ៉ាង​យូរអំពី​រឿង​នេះ​ជាមួយក្រុម​នាយ​អគ្គ​សេនាធិការ​ចម្រុះ ហើយ​រំពឹង​ថា​ នឹង​មាន​សំណើ​សុំ​ជំនួយ​ម្តង​ទៀត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ៕

XS
SM
MD
LG