ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ដូណាល់ ត្រាំ ​ប្តេជ្ញា​យក​ឈ្នះ​ចិន​ខាង​បច្ចេកវិទ្យា​ 5G​​​


លោក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅជិត​គណៈ​កម្មការ​ទំនាក់ទំនង​សហព័ន្ធ​ Ajit Pai ក្នុង​ព្រឹត្តិការណ៍​មួយ​អំពី​ការ​ដាក់​ពង្រាយប្រព័ន្ធ​ 5G របស់​អាមេរិក​ នៅ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ មេសា ២០១៩។
លោក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅជិត​គណៈ​កម្មការ​ទំនាក់ទំនង​សហព័ន្ធ​ Ajit Pai ក្នុង​ព្រឹត្តិការណ៍​មួយ​អំពី​ការ​ដាក់​ពង្រាយប្រព័ន្ធ​ 5G របស់​អាមេរិក​ នៅ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ មេសា ២០១៩។

ក្នុង​ការ​ប្រណាំង​ប្រជែង​ជាមួយ​ប្រទេស​ចិន​សម្រាប់​បច្ចេកវិទ្យា​សេវា​គ្មាន​ខ្សែ​ 5G​ នោះ ​លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​កំពុង​ប្រកាស​ការ​ដេញ​ថ្លៃ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ការ​ទិញ​រលក​វិទ្យុ​ និង​មូលនិធិ​ចំនួន​២០​ពាន់​លាន​ដុល្លារ​សម្រាប់​បណ្តាញ​អុបទិក​នៅ​ជនបទ។ ​

នៅ​ក្នុង​បន្ទប់​ Roosevelt ​នៅ​សេតវិមាន​និង​អម​ដោយ​អ្នក​ធ្វើ​ការ​ខាង​ទូរគមនាគមន៍និង​កសិករ ​ លោក ​ត្រាំ​ បាន​និយាយ​ថា៖​ «យើង​មិន​អាច​អនុញ្ញាត​ឱ្យ​ប្រទេស​ផ្សេង​មាន​ប្រៀប​លើ​សហ​រដ្ឋ​អាមេរិក​ក្នុង​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​នា​ពេល​អនាគត​នេះ​ទេ។​ ក្នុង​ការប្រណាំង​ប្រជែង​ផ្នែក​បច្ចេកវិទ្យា ​5G ​យើង​ត្រូវ​តែ​ឈ្នះ»។​

ចាប់​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ ​គណៈ​កម្មការ​ទូរគមនាគមន៍​សហព័ន្ធ ​Federal Communications Commission​ នឹង​ចាប់​ផ្តើម​ដាក់​ដេញ​ថ្លៃ​រលក​វិទ្យុ 37GHz,39 GHz និង ​47 GHz ​សម្រាប់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ។ ​សម្ព័ន្ធ​មិត្ត​ខ្លះ​របស់​លោក ​ត្រាំ ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូលឲ្យ​លោក​ធ្វើ​ជាតូបនីយកម្ម​បច្ចេកវិទ្យា​នេះ​ប្រកប​ដោយប្រសិទ្ធភាព​ ព្រោះ​វាជា​បញ្ហា​សន្តិ​សុខ​ជាតិ។​

លោក ​ត្រាំ បាន​ទទួល​ស្គាល់​ថា ​លោក​បាន​ពិចារណា​រឿង​នេះ​ ហើយ​បាន​ដក​ខ្លួន​ចេញពី​ផែន​ការ​នេះ​ដែល​ជំទាស់​ដោយ​គណៈ​កម្មការ​ទូរគមនាគមន៍​សហ​ព័ន្ធ​និង​អ្នក​ដទៃ​ទៀត៕​

XS
SM
MD
LG