ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សមាជិក​អង្គការ​អូតង់​អាច​បាត់​បង់​ការ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ពី​អាមេរិក ដោយសារ​រឿង​បច្ចេកវិទ្យា​ចិន


រូបឯកសារ៖ ស្ត្រី​ម្នាក់​ឈរ​នៅ​ស្តង់​របស់​ក្រុម​ហ៊ុន​ Huawei ដែល​បង្ហាញ​បច្ចេក​វិទ្យា 5G នៅក្នុង​ការ​តាំង​ពិព័រណ៍​ PT Expo ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ឈរ​នៅ​ស្តង់​របស់​ក្រុម​ហ៊ុន​ Huawei ដែល​បង្ហាញ​បច្ចេក​វិទ្យា 5G នៅក្នុង​ការ​តាំង​ពិព័រណ៍​ PT Expo ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ​២០១៨។

ប្រទេស​អឺរ៉ុប​ខ្លះ​នៅ​ពេល​ឆាប់ៗ​នេះ​អាច​ត្រូវ​កាត់​ផ្តាច់មិន​ឲ្យ​ទទួល​ព័ត៌មាន​សម្ងាត់​ពី​សហរដ្ឋអាមេរិក​ និង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ព្យាយាម​ធ្វើ​ការ​ទាក់​ទង​ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចិន។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ Mike Pompeo ​បាន​ចេញ​សេចក្តី​ព្រមាននេះ កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​មន្ត្រី​ការ​បរទេស​នៃ​អង្គការ​អូតង់ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្រុម​មន្ត្រី​ការពារ​ប្រទេស​ និង​ស៊ើប​ការ​សម្ងាត់​របស់សហរដ្ឋអាមេរិក បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ អំពី​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ដែល​ថា ព័ត៌មាន​ចែក​រំលែក​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​កសាង​បណ្តាញ​របស់​ចិន ឬ​ឧបករណ៍​ដែល​ចិន​ធ្វើ ​អាច​ត្រូវ​គេ​លួច​ចម្លង ឬ​ចែក​ចាយ​ជាមួយ​រដ្ឋាភិបាល​ចិន។

ថ្មីៗ​នេះ ​ការ​ព្រួយ​បារម្ភ​ផ្តោត​ទៅលើ​ក្រុមហ៊ុន ​Huawei ​និង​ ZTE ​របស់​ចិន​ដែល​សន្យា​ថា​នឹង​ចេញ​លក់​ទូរស័ព្ទ​ចល័ត ​5G ​នៅ​ទូទាំង​អឺរ៉ុប។

របាយការណ៍​មួយ​របស់​គណកម្មការ​សហរដ្ឋ​អាមេរិក​មួយ​ ដែល​ផ្តល់​ការ​ប្រឹក្សា​ជូន​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ Huawei ​ប្រហែល​ជា​កំពុង​តែ​បង្កើត​ទ្វារ​ក្រោយ​ដើម្បី​យក​ព័ត៌​មាន​ពី​ទូរស័ព្ទ​ចល័ត​ទាំង​នោះ៕

XS
SM
MD
LG