ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​នៅ​ពេល​ដែល​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជ្រើស​រើស​បណ្តាញ​ទូរស័ព្ទ ​5G ​របស់​ក្រុមហ៊ុន​ Huawei


រូបឯកសារ៖ ភ្ញៀវ​កំពុង​មើល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​និង​ការ​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ 5G របស់​ក្រុម​ហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​មករា ២០១៨។
រូបឯកសារ៖ ភ្ញៀវ​កំពុង​មើល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​និង​ការ​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ 5G របស់​ក្រុម​ហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​មករា ២០១៨។

សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា ​ប្រទេស​ជា​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ភាព​គ្រោះ​ថ្នាក់​ខាង​សន្តិសុខ​ដោយអនុញ្ញាត​ឲ្យ​មហា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចិន ​Huawei ​ស្ថាបនា​បណ្តាញ​ទូរស័ព្ទ​ចល័ត​ល្បឿន​លឿន​ជំនាន់​ថ្មី​ដែល​គេស្គាល់​ថា 5G។

ជា​ពិសេស ​និន្នាការ​នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​សូម្បីតែ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក ​ក៏​កំពុង​ធ្វើដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន ​Huawei​ ហើយ​នឹង​ចាប់​ផ្តើម​បណ្តាញ ​5G ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។

កាល​ពី​ខែ​មករា ​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​សាក​ល្បង​បណ្តាញ​ទូរស័ព្ទ​ 5G​ របស់​ក្រុម ហ៊ុន ​Huawei ​ក្នុង​ខេត្ត ​Chonburi។ ​អាជ្ញាធរ​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សេវា​កម្ម​ទូរស័ព្ទ​ 5G​ របស់​ក្រុម​ហ៊ុន ​Huawei ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ពី​សន្តិ​សុខ​ប្រព័ន្ធ​កុំព្យូទ័រ។

ក្នុង​ប្រទេស​ហ្វីលីពីន ​ក្រុមហ៊ុន​ Globe Telecom​ កំពុងធ្វើ​ភាព​ជាដៃ​គូ​ជាមួយ​បណ្តាញ​ទូរស័ព្ទ ​5G ​របស់​ក្រុមហ៊ុន​ Huawei។

ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ក្រុម​ហ៊ុន​គមនាគមន៍​និង​សេវាកម្ម​ Digital​ នាំមុខ​មួយ​ឈ្មោះ Maxis ​បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ Huawei ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ និង​បង្កើន​ល្បឿន​បណ្តាញ​ទូរស័ព្ទ 5G។

​នៅ​សប្តាហ៍​នេះ ​អតីត​មន្រ្តី​យោធា​ ៦ ​នាក់​របស់​សហរដ្ឋ​អាមេរិក ​រួមមាន​ ២ នាក់​ដែល​ជា​មេបញ្ជាការ​សម្រាប់​ទី​បញ្ជាការ​សហរដ្ឋ​អាមេរិក​ក្នុង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ​បាន​ចេញ​ការ​ព្រមាន​ខ្លាំងៗ​ពី​ថ្ងៃ​អនាគត​ដែល​នៅ​ទី​នោះ​បណ្តាញ​ទូរស័ព្ទ 5G​ របស់​ចិន ​អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក។

អតីត​មេដឹកនាំ​យោ​ធាអាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «មាន​ហេតុផលដែល​ព្រួយ​កង្វល់​ថា ​សហរដ្ឋ​អាមេរិក​នឹង​មិន​អាច​ប្រើ​បណ្តាញ​ទូរស័ព្ទ​ដែល​ពឹង​ផ្អែក​លើ​បច្ចេក​វិទ្យា​ចិន​សម្រាប់​ការ​ប្រតិបត្តិការ​ខាង​យោធា​នៅ​ក្នុង​ទឹក​ដី​របស់​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ ឬ​ដៃគូ​កំពុង​ងើប​ឡើង​ក្នុង​តំបន់​អឺរ៉ុប ​អាស៊ី ​និង​ហួសពី​នេះ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG