ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ​ និយាយថា​វា​នឹង​ក្លាយ​ជា​ថ្ងៃ​សង្វេក​សម្រាប់​កូរ៉េខាង​ជើង​ប្រសិន​បើ​​អាមេរិក​វាយ​ប្រហារ​


បុរស​ម្នាក់​មើល​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​រូប​លោក ដូណាល់ ត្រាំ និង​លោក គឹម ជុងអ៊ុន​ នៅ​ឯ​ស្ថានីយ៍​រថ​ភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១០ ខែ​សីហា។

ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​ លោក ​ដូណាល់ ​ត្រាំ​កំពុង​ព្រមានថា​«វា​ជា​ការ​សង្វេកបំផុត​សម្រាប់​ប្រទេស​កូរ៉េខាង​ជើង ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ខាង​យោធា​ប្រឆាំង​នឹងកូរ៉េខាង​ជើង​នោះ‍»។

លោក​ប្រធានា​ធិបតី​អាមេរិក​ដែល​បាន​ថ្លែង​ឈរ​ទន្ទឹម​គ្នា​ជាមួយ ​Emir Sheikh Sabah al-Ahmed Al-Sabah​ នៃ​ប្រទេស​គុយវ៉ែតដោយ​ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាននោះ​បាន​ឆ្លើយ​តប​ថា«សង្ឃឹម​ថា ​យើង​នឹងមិនត្រូវ​ប្រើ​ប្រាស់​វា​លើ​ប្រទេស​កូរ៉េខាង​ជើង​ដែល​លោក​និយាយ​សំដៅ​យោធា​សហរដ្ឋ​អាមេរិក‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បដិសេធ​២​ដង​ពុំ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា​«តើ​អាច​ទទួល​យក​បាន​ដែរ​ឬ​ទេ​ដែលកូរ៉េខាង​ជើង​រក្សា​អាវុធ​នុយក្លែអ៊ែ​របស់​ខ្លួន​នោះ ​ក៏ប៉ុន្តែ​‍«ត្រូវ​បាន​រាំង​ខ្ទប់​និង​ហាម​ឃាត់​ការ​ប្រើ​ប្រាស់»។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ឆ្លើយ​តប​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​នៅ East Room ​នៅ​សេតវិមាន​ថា៖ «​ខ្ញុំ​មិន​ចរចា​ជាមួយ​អ្នក​ឯង​ទេ។ ប្រហែល​យើង​នឹង​មាន​ឱកាស​ដើម្បី​ចរចា​ជាមួយ​មនុស្ស​ផ្សេង​ទៀត ក៏ប៉ុន្តែ ​ខ្ញុំ​មិន​ដាក់​ការ​ចរចា​របស់​ខ្ញុំ​នៅ​លើ​តុ​ទេ ​មិន​ដូច​រដ្ឋ​បាន​មុនៗ​ទេ។ ​ខ្ញុំ​អាច​ប្រាប់​អ្នក​ថា ​កូរ៉េខាង​ជើង​កំពុង​ធ្វើ​អាកប្បកិរិយា​មិន​ល្អ​ហើយ​គេ​ត្រូវ​តែ​បញ្ឈប់‍»។

ប្រធានា​ធិបតី​ត្រាំ​បាន​អះ​អាង​ថា អស់​រយៈ​ពេល​២៥​ឆ្នាំ​ហើយ​ដែល​រដ្ឋបាល​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រទះ​ថា ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​បាន​ធ្វើ​ឡើង ​ការងារ​ថ្មី​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​គឺ​ការ​បន្ត​ធ្វើ​អាវុធ​នុយក្លេអ៊ែរ។

បន្ទាប់​ពី​អត្ថា​ធិប្បាយ​របស់​ប្រធានា​ធិបតី​ត្រាំ ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋ​បាល​សហរដ្ឋ​អាមេរិក​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​ថា ​កូរ៉េខាង​ជើង​មិន​អាច​ត្រូវ​គេ​កំញ៉ើញ​បាន​ទេ៕

XS
SM
MD
LG