ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ​ លើក​ឡើង​ពី​ថ្នាំ​ពេទ្យ​ពីរ​ប្រភេទ​សម្រាប់​ការ​ព្យាបាល​ជំងឺ ​COVID-19


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចង្អុល​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ដែល​សួរ​សំណួរ​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុសកូរ៉ូណា​ ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៩ មីនា ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចង្អុល​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ដែល​សួរ​សំណួរ​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុសកូរ៉ូណា​ ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៩ មីនា ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ​ បាន​លើក​ឡើង​ពី​ថ្នាំ​ពេទ្យ​ពីរ​ប្រភេទ​សម្រាប់​ការ​ព្យាបាល​ជំងឺ ​COVID-19។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​លោក ត្រាំ​ បាន​និយាយ​ថា ថ្នាំ​ពេទ្យ chloroquine ដែល​ជា​ប្រភេទ​ថ្នាំ​ពេទ្យ​មាន​ជា​យូរ​មក​ហើយ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ «បាន​បង្ហាញ​លទ្ធផល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដំបូងៗ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ។ យើង​នឹង​អាច​ធ្វើ​ឲ្យ​ថ្នាំ​ពេទ្យ​នេះ​អាច​ប្រើប្រាស់​បាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ» ​តាម​រយៈ​ការ​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។

លោក ត្រាំ​ បញ្ជាក់​ដូច្នេះ​ថា៖ «ថ្នាំ​ពេទ្យ​នេះ​មាន​ជា​យូរ​មក​ហើយ ​ដូច្នេះ​ប្រសិន​បើ​ប្រើ​វា​ទៅ​ព្យាបាល​មិន​ត្រូវ​យើង​ដឹង​ថា​ថ្នាំ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នោះ​ទេ»។

ថ្នាំ​មួយ​ប្រភេទ​ទៀត ​ដែល​មាន​ឈ្មោះ​ថា​ Remdisivir ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ព្យាបាល​ជំងឺ​ Ebola ​និង​ជំងឺ​ឆ្លង​តាម​មេរោគ ​Marburg​ ក៏​រដ្ឋបាល​ចំណី​អាហារ​ និង​ថ្នាំ​ពេទ្យ​របស់​សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​វាយ​តម្លៃ​សម្រាប់​ការ​ព្យាបាល​ជំងឺ COVID-19 នេះ​ដែរ។

ប៉ុន្តែ ស្នងការ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​ពេទ្យ លោក​វេជ្ជបណ្ឌិត Stephen Hahn បាន​បញ្ជាក់​ថា ថ្នាំ​ពេទ្យ​ទាំង​ពីរ​ប្រភេទ​នេះ​នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ពិសោធន៍​ទ្រង់ទ្រាយ​ធំ​ជា​មុន​សិន មុន​នឹង​អាច​ត្រូវ​វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា​សម្រាប់​ការ​ព្យាបាល​ជំងឺ COVID-19 នេះ​បាន។

ថ្នាំ​ពេទ្យ​ទាំង​ពីរ​ប្រភេទ​នេះ​គឺ​ជា​ក្ដី​សង្ឃឹម​ខ្លាំង​បំផុត​សម្រាប់​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ ដោយសារតែ​ការ​អនុញ្ញាត​ផ្លូវការ​ឲ្យ​មាន​ការ​ប្រើ​វ៉ាក់សាំង​ណា​មួយ​សម្រាប់​មេរោគ​នេះ​គឺ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចំណាយ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ៕

XS
SM
MD
LG