ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ត្រាំ ជួប​ជាមួយ​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​សេតវិមាន


ប្រធានាធិបតី​ត្រាំបង្ហាញ​តារាង​បញ្ជាក់​ពី​កិច្ច​ព្រមព្រៀង​អាវុធ​ទៅ​កាន់​​រជ្ជទាយាទ ​Mohammed bin Salman ​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត នៅ​សេត​វិមាន កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៨។
ប្រធានាធិបតី​ត្រាំបង្ហាញ​តារាង​បញ្ជាក់​ពី​កិច្ច​ព្រមព្រៀង​អាវុធ​ទៅ​កាន់​​រជ្ជទាយាទ ​Mohammed bin Salman ​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត នៅ​សេត​វិមាន កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៨។

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ ​Mohammed bin Salman ​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ស្រប​ពេល​ដែល​ភាព​តាន​តឹង​មាន​ការ​កើន​ឡើង​រវាង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត និង​រដ្ឋាភិបាល​អ៊ីរ៉ង់។

លោក ត្រាំ​ បាន​និយាយ​ថា៖ «ប្រទេស​អ៊ីរ៉ង់​ធ្វើ​មិន​បាន​សមរម្យ​ចំពោះ​តំបន់​មជ្ឈិម​បូព៌ា ឬ​ក៏​ចំពោះ​ពិភពលោក​ទាំង​មូល។ រឿងរ៉ាវ​អាក្រក់ៗ​ជា​ច្រើន​កំពុងតែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

ដោយ​លើក​ឡើង​ពី​ការ​ជិត​ដួល​រលំ​នៃ​ពួក ISIS នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា លោក ត្រាំ​ បាន​ប្រកាស​ថា កង​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក​នឹង​ចាក​ចេញ​ពី «តំបន់​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​ចង់​ដក​ចេញ​ជា​យូរ​មក​ហើយ» ​ដោយ​លោក​បាន​និយាយ​ថា៖ «មក​ទល់​ពេល​នេះ ប្រទេស​ដទៃ​ទៀត​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន»។

ព្រះអង្គ​ម្ចាស់ Mohammed bin Salman បាន​ឆ្លើយតប​ថា៖ «ដោយសារតែ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​យើង​មក​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា យើង​បាន​ក្ដាប់​យក​ឱកាស​ទាំង​អស់ ក៏​ដូចជា​ជៀសវាង​ពី​ការ​គំរាមកំហែង​ទាំង​អស់​ដែល​សហរដ្ឋ​អាមេរិក ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម»។

លោក ត្រាំ​ បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​«គ្មាន​ការ​អត់ធ្មត់​ណា​មួយ​ចំពោះ​ការ​ឧបត្ថម្ភ​ដល់​ពួក​ភេរវជន​នោះ​ទេ» ដោយ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ «ហើយ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត» នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ក៏​ប្រឹងប្រែង​ធ្វើ​ការ​លើ​រឿង​នេះ​ផង​ដែរ៕

XS
SM
MD
LG