ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ និយាយ​វាយប្រហារ​រដ្ឋអាជ្ញា​ពិសេស ថា​លំអៀង​លក្ខណៈ​នយោបាយ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​មួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​អៀវឡង់ Leo Varadkar នៅ​សេតវិមាន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុង​តែ​និយាយ​វាយប្រហារ​ទៅ​លើ​រដ្ឋអាជ្ញា​ពិសេស​ លោក Robert Mueller ដោយ​ចោទប្រកាន់​លោក​ថា មាន​លក្ខណៈ​លម្អៀង​ខាង​នយោបាយ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ឆ្នាំ​២០១៦ និង​ស៊ើបអង្កេត​ទៅលើ​ថា​តើ លោក ត្រាំ បាន​រារាំង​ដល់​ការ​រក​យុត្តិធម៌​តាមរយៈ​ការ​ព្យាយាម​បង្អាក់​ដល់​ការ​ស៊ើបអង្កេត​នេះ​ដែរ​ឬ​ទេ។

លោក ត្រាំ បាន​និយាយ​ក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ថា «ហេតុអ្វី​បាន​ជា​ក្រុមការងារ​របស់​លោក Mueller មាន​សមាជិក​១៣​នាក់​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ហើយ​អ្នក​ខ្លះ​ជា​អ្នក​គាំទ្រ​លោកស្រី Hillary យ៉ាង​ខ្លាំង​ក្លា ប៉ុន្តែ​គ្មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាល់​តែ​សោះ? ហើយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ទៀត​ទើប​តែ​បញ្ចូលថ្មី តើ​អ្នក​គិត​ថា ធ្វើ​នេះ​យុត្តិធម៌​ដែរ​ឬ​ទេ? ហើយ​គ្មាន​ការ​ឃុបឃិត​គ្នា​ទេ​ឬ?»។

លោក ត្រាំ មិន​បាន​អើពើ​នឹង​ការ​ពិត​ដែល​ថា មាន​ពេល​មួយ លោក Mueller គឺ​ជា​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថា​ជា​រដ្ឋអាជ្ញា​លក្ខណៈ​នយោបាយ​ម្នាក់ ដែល​ការ​ស៊ើបអង្កេត​របស់​លោក​ទៅ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ត្រូវ​បាន​គាំទ្រ​ដោយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​សំខាន់ៗ​ ដែល​គាំទ្រ​ដល់​លោក Mueller ក្នុង​ការ​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះ៕

XS
SM
MD
LG