ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត​ ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន​នៅ​ថ្ងៃអង្គារ​នេះ


ព្រះអង្គម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត ព្រះនាម Mohammed bin Salman ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មយយ​នៃ​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេវរកម្ម​យោធា​ឥស្លាម នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព្រះអង្គម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត ព្រះនាម Mohammed bin Salman នឹង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ នៅ​ស្របពេល​ដែល​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​អារ៉ាសា​អូឌីត​និង​អ៊ីរ៉ង់​កំពុង​ឡើង​កម្តៅ។

ការ​យាង​មក​សហរដ្ឋអាមេរិក​របស់​ព្រះអង្គ​ម្ចាស់ Mohammed bin Salman គឺ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​វិស័យ​ថ្មី​មួយ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ហើយ​លោកប្រធានាធិបតី Donald Trump ប្រហែល​ជា​នឹង​ស្តាប់​ទស្សនៈវិស័យ​របស់​ព្រះអង្គ​នៅក្នុង​ជំនួប​នៅ​ថ្ងៃអង្គារ​នេះ។

លោក Trump បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ពួកនីកាយ Sunni នៅក្នុង​ការ​ប្រជែង​ជាមួយ​នឹង​ពួកនីកាយ Shi'ite របស់​អ៊ីរ៉ង់។

ព្រះអង្គម្ចាស់​រជ្ជទាយាទ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ព្រះអង្គម្ចាស់ MBS ហាក់​ដូច​ជា​ចង់​ទាញ​យក​ប្រយោជន៍​ពី​ដំណើរ​ទស្សនកិច្ច​នេះ។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS ព្រះអង្គម្ចាស់​រូប​នេះ​បាន​ប្រៀបធៀប​មេដឹក​នាំ​អ៊ីរ៉ង់ទៅ​នឹង​មេដឹក​នាំ​ផ្តាច់ការ​ហ៊ីត្លែរ​ ហើយ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា​ ប្រសិន​បើ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ នោះ​អារ៉ាប៊ី​សាអូឌីត​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ។

ព្រះអង្គ​ម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា «អារ៉ាប៊ីសាអូឌីត​មិន​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ទេ​ ប៉ុន្តែ​ប្រសិន​អ៊ីរ៉ង់​ផលិត​អាវុធ​នេះ​បាន​ យើង​នឹង​ធ្វើ​តាម​ដែរ​ក្នុង​ពេល​ឆាប់ៗ​នេះ»។

ការ​លើកឡើង​បែប​នេះ​របស់​ព្រះអង្គ​កំពុង​ដាក់​សម្ពាធ​លើ​លោក​ប្រធានាធិបតី​ Trump នៅមុន​ថ្ងៃ​កំណត់​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នៅ​ខែឧសភា​ខាង​មុខ​នេះ។ លោក Fashed Nazer អ្នក​សរសេរ​អត្ថបទ​វិភាគ​ឲ្យ​កាសែត​អារ៉ាប់​ បាន​និយាយ​ថា៖ «ពួកគេ​មិន​សូវជឿ​ជាក់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ ប៉ុន្តែ​ប្រសិន​បើ​អ៊ីរ៉ង់​ធានា​ថា​ ខ្លួន​មិន​ផលិត​អាវុធនុយ​ក្លេអ៊ែរ​ទេនោះ​ ពួកគេ​នឹ​ងគាំទ្រ»៕

XS
SM
MD
LG