ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​ ត្រាំ​ នឹង​អនុញ្ញាត​ឲ្យ​បញ្ចេញ​ឯកសារ​អំពី​ឃាតកម្ម​លោក​ John F. Kennedy


រូបឯកសារពី​ឆ្នាំ​១៩៦៣។ លោក​ប្រធានាធិបតី​ John F. Kennedy និង​ស្ត្រី​ទី​មួយ​នៅ​ពេល​ដែល​លោក​ត្រូវ​បានគេ​បាញ់​សម្លាប់នៅ​ទីក្រុង Dallas រដ្ឋ Texas។
រូបឯកសារពី​ឆ្នាំ​១៩៦៣។ លោក​ប្រធានាធិបតី​ John F. Kennedy និង​ស្ត្រី​ទី​មួយ​នៅ​ពេល​ដែល​លោក​ត្រូវ​បានគេ​បាញ់​សម្លាប់នៅ​ទីក្រុង Dallas រដ្ឋ Texas។

លោក ​ដូណាល់ ត្រាំ​ ប្រធានាធិបតី​ស.រ.អា.​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោក​នឹង​អនុញ្ញាត​ឲ្យ​បញ្ចេញ​ឯកសារ​សម្ងាត់​ ដែល​ប្រហែល​ជា​អាច​ផ្តល់​ព័ត៌មាន​ថែម​ទៀត​អំពី​ឃាតកម្ម​លោក​អតីត​ប្រធានាធិបតី​ John F. Kennedy ​កាល​ពី​ឆ្នាំ​១៩៦៣។

​លោក​ប្រធានាធិបតី​ ត្រាំ ​បាន​ថ្លែង​តាម​ Twitter​ ថា​ ដើម្បី​បាន​ព័ត៌មាន​បន្ថែម​ទៀត ​និង​ក្នុង​នាម​លោក​ជា​ប្រធានាធិបតី​ លោក​នឹង​អនុញ្ញាត​ឲ្យ​បើក​ចំហ​ឯកសារ​អំពីលោក ​John F. Kennedy​ ដែល​គេ​រក្សា​ជា​ការណ៍​សម្ងាត់​យូរ​មក​ហើយ​នោះ។

ឯកសារ​សម្ងាត់​ចុង​ក្រោយ​ត្រូវ​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៦​ ខែតុលា ​ប្រសិន​បើ​លោក​ប្រធានាធិបតីមិន​ធ្វើ​អន្តរាគមន៍មុន​ថ្ងៃ​ដែល​កំណត់​ដោយ​ច្បាប់​ឈ្មោះ​គឺច្បាប់​ឆ្នាំ១៩៩២​ស្តីពី​ឯកសារ​ឃាតកម្ម​សម្លាប់​លោក​អតីត​ប្រធានាធិបតី​ Kennedy (1992 Kennedy Assassination Records Collection Act)។

ច្បាប់​អនុញ្ញាត​ឲ្យ​បញ្ចេញ​ឯកសារ​ឃាតកម្ម​នេះ​ទាំង​អស់​ក្នុង​ពេល​២៥​ឆ្នាំ ​ប្រសិន​បើ​ប្រធានាធិបតី​សម្រេច​ថា ​ការ​បញ្ចេញ​ឯកសារ​នោះ​មិន​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ការ​បរទេស ប្រតិបត្តិការ​យោធា ​ការ​សម្ងាត់​ ឬការ​ពង្រឹង​ច្បាប់​ទេ​នោះ។​ ឯកសារ​ជាង​៣០០០​សន្លឹក​ត្រូវ​បាន​បញ្ចេញ​ឲ្យ​សាធារណជន​បាន​ឃើញ​ ហើយ៣ម៉ឺន​សន្លឹក​ទៀត​បាន​បញ្ចេញ​កាល​ពី​មុន ដោយ​មាន​ការ​កែប្រែ។​

អ្នក​សិក្សា​អំពី​លោក ​Kennedy ​ជា​ច្រើន​ជឿ​ថា ​ឯកសារ​នេះ​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​ដំណើរ​របស់​ Lee Harvey Oswald ​ទៅ​ទីក្រុង ​Mexico​ មុន​គាត់​បាញ់​សម្លាប់​លោក ​Kennedy ​ហើយ​ឯកសារ​ក៏​និយាយ​អំពី​ Oswald ​ទៅ​ស្ថានទូត​គុយបា​និង​ទៅ​សហភាព​សូវៀត​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG