ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​អាមេរិក​ពីរ​រូប​ថ្លែង​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​អាមេរិក


រូបឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ ប៊ូស នៅ​សេតវិមាន​កាល​ពី​ឆ្នាំ​២០០៨។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ ប៊ូស នៅ​សេតវិមាន​កាល​ពី​ឆ្នាំ​២០០៨។

លោក George W. Bush ​បាន​មាន​ប្រសាសន៍​ថា៖ «ការ​សម្លុត​និង​បុរេនិច្ឆ័យ​នៅ​ក្នុង​ជីវិត​សាធារណៈ​របស់​យើងមាន​សំឡេង​នៅ​ទូទាំង​ប្រទេស​ និង​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​មាន​អំពើ​ឃោរឃៅ​និង​ការ​ប្រកាន់​ថា ​ខ្លួន​ឯង​គ្រាន់​បើ​និង​ធ្វើ​ឱ្យ​ខូច​ដល់​ការ​សិក្សា​អប់រំ​ខាង​សីលធម៌​របស់​ពួក​កូនៗ​របស់​យើង។ វិធី​តែ​មួយ​គត់​ដើម្បី​ផ្សព្វផ្សាយ​សេចក្តី​ថ្លៃ​ថ្នូរ​សម្រាប់​ពលរដ្ឋ​គឺ​ជា​ដំបូង​ត្រូវ​បំពេញ​តាម​សេចក្តី​ថ្លៃ​ថ្នូរ​ទាំង​នោះ»។

លោក​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​នៅ​ក​បូរី​ញូវយ៉ក​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​ឯវេទិកា​ជាតិស្តី​ពី​សេរីភាព​ ទីផ្សារ​សេរី​ និង​សន្តិសុខនៃ​វិទ្យាស្ថាន​ Bush។

លោក ​Bush​ បាន​សម្តែង​ការ​សោក​ស្តាយ​ដល់​ការ​បែក​បាក់​គ្នា​ខាង​នយោបាយ​របស់​ប្រទេស​អាមេរិក​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ជា​ច្រើន​ដង​មក​ហើយ ការ​បែក​បាក់​គ្នា​នេះ​ហាក់​ដូចជា​កម្លាំង​ទាញ​យើង​ឱ្យ​នៅ​បែក​ពី​គ្នា​ខ្លាំង​ជាង​កម្លាំង​ដែល​ចង​យើង​ឱ្យ​នៅ​ជួប​ជុំ​គ្នា»។

ដោយ​ឡែក​ លោក ​បារ៉ាក់ អូបាម៉ា​ បាន​និយាយ​អំពី​បញ្ហា​នេះ​នៅ​ក្នុង​ក្រុង​ Richmond ​នៅ​ពេល​លោក​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​មនុស្ស​មួយ​ក្រុម​ ដែល​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក ​Ralph Northam​ អភិបាល​រង​នៃ​រដ្ឋ ​Virginia ​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​អភិបាល​រដ្ឋនេះ។​

លោក Obama បាន​មាន​ប្រសាសន៍​ថា៖ «ដោយ​នយោបាយ​របស់​យើង​មិន​បាន​ឆ្លុះ​បញ្ចាំង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​យើង​ យើង​មាន​វិស័យ​នយោបាយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​សហគមន៍​យើង»។ លោក​អតីត​ប្រធានា​ធិបតី​អាមេរិកាំង​រូបនេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ដោយ​មិន​បាន​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា ​និង​ដោះ​ស្រាយ​បញ្ហា​ដោយ​វិធី​មិន​សាំញ៉ាំ​ យើង​មាន​ហ្វូង​មនុស្ស​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើឱ្យ​ហ្វូង​មនុស្ស​ឯទៀត​ខឹង​សម្បា​ដើម្បី​បន្តុះ​បង្អាប់​ពួក​ជន​ដែល​មាន​ទស្សនៈ​ផ្សេង​ពី​ខ្លួន»។

អតីត​ប្រធានាធិបតី​ Bush ​និង​អូបាម៉ា​ មិន​បាន​មាន​ប្រសាសន៍​យោង​ដល់​ឈ្មោះ​ប្រធានាធិបតី ​Donald Trump ​ទេ​ ក៏​ប៉ុន្តែ​សារ​របស់​អស់​លោក​ហាក់​ដូចជា​តម្រង់​ដោយ​ផ្ទាល់​ទៅ​លោក ត្រាំ៕

XS
SM
MD
LG