ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​ត្រាំ​គំរាម​យក​ពន្ធ​គយ​២០​ភាគរយ​លើ​រថយន្ត​របស់​សហភាព​អឺរ៉ុប


ប្រធានាធិបតី​ ត្រាំ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៨។
ប្រធានាធិបតី​ ត្រាំ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ កំពុង​គំរាម​កំហែង​យក​ពន្ធគយ​ចំនួន​២០​ភាគរយ​លើ​រថយន្ត​ដែល​ដំឡើង​នៅ​ក្នុង​សហភាព​អឺរ៉ុប​ហើយ​បាន​ដឹក​មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​សង​សឹក​មួយ​ចំពោះ​ការ​យក​ពន្ធគយ​របស់​អឺរ៉ុប​លើ​ការ​នាំ​ចូល​ទំនិញ​អាមេរិក។

កាល​ពី​ថ្ងៃ​សុក្រម្សិលមិញ ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​យក​ពន្ធ​គយ​ថ្មី​របស់​សហភាព​អឺរ៉ុប ​ចូល​ជា​ធរមាន ​ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ​ Twitterថា៖ «ប្រសិន​បើ​ការ​យក​ពន្ធគយហើយ​នឹង​ឧបសគ្គ​ទាំង​នោះ​មិន​ត្រូវ​បាន​ដក​ចេញនៅ​ពេល​ឆាប់ៗ​នេះ​ទេ ​យើង​នឹង​យក​ពន្ធគយ​ចំនួន​២០​ភាគរយ​លើ​រថយន្ត​ទាំង​អស់​របស់​អឺរ៉ុប​ដែល​ចូល​ក្នុង​សហរដ្ឋ​អាមេរិក»។

ប្រធានា​ធិបតី​ត្រាំ​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ ​Twitter ​មួយ​ថ្ងៃ​បន្ទាប់​លោក ​Wilbur Ross​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្រសួង​របស់​លោកពី​ផែនការ​ដើម្បី​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ខែ​កក្កដា​ឬ​សីហា ថាតើ​រថយន្ត​នាំ​ចូល​និង​ធ្វើ​បម្លាស់​រថយន្ត​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ដែរ​ឬទេ។

ពន្ធគយ​ថ្មី​របស់​សហភាព​អឺរ៉ុបមាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ទំនិញ​របស់​សហ​រដ្ឋ​អាមេរិករួមមាន ​ខោខូវប៊យ​ ស្រាវីស្គី​អាមេរិកាំង​និងម៉ូតូ។

​ចំណាត់​ការ​នេះ​ជា​ការ​ឆ្លើយ​តប​កាល​ពី​ពេល​ថ្មីៗ​នេះ​ដល់​ការ​សម្រេច​របស់​ប្រធា​នា​ធិបតី​ ដូណាល់ ​ត្រាំ ​ដើម្បី​យក​ពន្ធគយ​ដល់​ដែក​ថែប​និង​អាលុយ​មីញ៉ូម​ដែល​នាំ​ចូល។

​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ចាប់​ផ្តើម​យក​ពន្ធគយ​ដែល​មាន​តម្លៃ​ជាង​៣០​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ចិន​នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍៕

XS
SM
MD
LG