លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងចាត់វិធានការដោយយកពន្ធគយ២៥ភាគរយដែលមានតម្លៃជាទឹកប្រាក់៥០ពាន់លានដុល្លារនៃការនាំចូលទំនិញរបស់ចិន ដែលកំពុងពង្រីកជម្លោះពាណិជ្ជកម្មរវាងប្រទេស២ដែលមានសេដ្ឋកិច្ចធំបង្អស់របស់ពិភពលោក។
ប្រធានាធិបតី ត្រាំ កាលពីថ្ងៃសុក្របានធ្វើទៅតាមការសន្យាស្តីពីអ្វីដែលលោកពិចារណាថាជាការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវដោយប្រទេសចិន ដាក់ពន្ធគយលើទំនិញដែលបច្ចេកវិទ្យាឧស្សាហកម្មសំខាន់ៗ។
លោកប្រធានាធិបតី ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសេតវិមានថា៖ «ពន្ធគយទាំងនេះមានសារៈសំខាន់ដើម្បីរារាំងការផ្ទេរបច្ចេកវិទ្យា និងកម្មសិទ្ធបញ្ញាអាមេរិកាំងមិនត្រឹមត្រូវដែលនឹងការពារការងារការងារអាមេរិក»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា សហរដ្ឋអាមេរិក«ធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្ម»។
ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិនបានដកស្រង់សម្តីអ្នកនាំពាក្យនោះមកចុះផ្សាយថា «យើងនឹងយកពន្ធគយភ្លាមៗដែលមានទំហំដូចគ្នាដែរ។ លទ្ធផលនៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាលពីពេលមុនឥឡូវនេះនឹងលែងមានឥទ្ធិពល»។
ចិនក៏ធ្វើបញ្ជីឈ្មោះផលិតផលសហរដ្ឋអាមេរិកដែលយកពន្ធមានតម្លៃ៥០ពាន់លានដុល្លារដែលនឹងប្រឈមការយកពន្ធគយ រួមមានផលិតផលកសិកម្មដែលអាចឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មូលដ្ឋានអ្នកបោះឆ្នោតរបស់លោកត្រាំនៅក្នុងតំបន់ជនបទ៕