ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​របស់​លោក​ប្រធានាធិបតីត្រាំ ​បាន​ទទួល​ប្រតិកម្ម​ចម្រុះ​ពី​ពួក​មេដឹកនាំ​ពិភពលោក


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា ក្នុង​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា ក្នុង​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៧។

សុន្ទរកថា​ដ៏​ធំមួយ​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​មួយ​បាន​រៀប​ចំ​ផែនការ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​មាន​អនាគត​ដ៏​ភ្លឺស្វាង​ ក៏ប៉ុន្តែ ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​មកពី​ពួកមេ​ដឹកនាំ​ពិភព​លោក។

ប្រទេស​ជប៉ុន ​អាច​ទទួល​យក​បាន​ផែនការ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ដើម្បី​ធ្វើ​ឲ្យ​ការ​ចំណាយ​ខាង​ការ​ពារ​ប្រទេស​បាន​ប្រសើរ​ឡើង​នៅពេល​ដែល​ប្រទេស​នេះ​បន្ត​ប្រឈម​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ ហើយ​និង​ការ​កើន​ឡើង​នូវ​អារិភាព​ពី​ប្រទេស​ចិន​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក។

លោក Yoshihide Suga នាយ​ខុទ្ធកាល័យ​គណៈ​រដ្ឋ​មន្រ្តី​របស់​ជប៉ុន ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​ជប៉ុន ​នឹង​ត្រូវ​រង់​ចាំ​មើល​ថា​តើ​លោក​ប្រធានាធិបតី​ត្រាំ ​បង្កើន​ការ​ចំណាយ​ខាង​វិស័យ​ការពារ​ប្រទេស​ប៉ុន្មាន ​ក៏ប៉ុន្តែ ​ដោយ​មិន​បាន​គិត​ពី​ចំនួន​ចុង​ក្រោយ​ប៉ុន្មាន ​ការ​បង្កើន​នេះ​នឹង​ជួយធ្វើ​ឲ្យ​ពិភពលោក​មាន​ស្ថិរភាព។

​នៅ​ដើម​សប្តាហ៍​នេះ ​លោក​ប្រធានាធិបតី ​ត្រាំ ​បាន​និយាយ​ថា ​លោក​ចង់​បង្កើន​ការ​ចំណាយ​ខាង​យោធា​ចំនួន​៥៤​ពាន់​លាន​ដុល្លារ​ ហើយ​និង​កាត់​បន្ថយ​ប្រាក់​ពី​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​មិន​ពាក់​ព័ន្ធ​ខាង​យោធា។ ​ការស​ន្យា​បង្កើន​ការ​ចំណាយ​នេះ​បាន​ត្រូវ​គេ​មើល​ឃើញ​ថាជា​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​ដោយ​ពួក​មន្រ្តី​ជប៉ុន​ដែល​កាល​ពី​ដំបូង​មាន​ការ​ព្រួយ​កង្វល់​ថា ​លោក​ប្រធានាធិបតី​ត្រាំ ​នឹង​ងាក​ចេញ​ពី​សម្ព័ន្ធ​មិត្ត។

ចិន​មាន​ការ​ចាប់​អារម្មណ៍​តិច​ពី​សុន្ទរកថា​របស់​ប្រធានាធិបតី​ត្រាំ ​ដោយ​លើក​យក​ពី​ការ​រិះគន់​របស់​លោក​ត្រាំ​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​ផ្តល់​ផល​ប្រយោជន៍​តែ​ម្ខាង ​បាន​នាំ​ឲ្យ​រោងចក្រ​រាប់​ពាន់​បិទ​ទ្វារ​ដែល​បាន​រើ​ទីតាំង​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា ​«យើង​បាន​បាត់​បង់​ការងារ​ផលិតកម្ម​ជាង​១ភាគ​៤​ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង NAFTA ​បាន​ត្រូវ​អនុម័ត​មក ​ហើយ​យើង​បាន​បាត់​បង់​រោង​ចក្រ​ចំនួន​៦ម៉ឺន​ចាប់​តាំង​ពី​ចិន​បាន​ចូល​រួម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០១​មក។ ឱនភាព​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ពិភពលោក​កាល​ពី​ឆ្នាំ​ទៅ​មាន​ជិត​៨រយពាន់​លាន​ដុល្លារ។ ​ហើយ​នៅ​បរទេស ​យើង​បាន​ទទួល​មហន្តរាយ​ខាង​គោល​នយោបាយ​បរទេស​ជាបន្ត​បន្ទាប់‍»៕

XS
SM
MD
LG