ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី ​​ត្រាំ ​ស្វះ​ស្វែង​បញ្ជាក់​ប្រាប់​សម្ព័ន្ធ​មិត្ត​ឡើង​វិញ​នៅ​ឯ​សន្និសីទ​កំពូល​ G20


លោក​ប្រធានាធិបតី ត្រាំ ចូលរួម​ក្នុង​ការ​ទទួលអាហារ​ពេល​ល្ងាច​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Scott Morrison មុន​កិច្ច​ប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា

នៅ​ពេល​ដែលការ​ព្រួយ​កង្វល់​នៅ​មាន​បន្ ត​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​អំពី​ការ​តាំង​ចិត្ត​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដល់​ពួកគេ លោក​ដូណាល់ ត្រាំ ​កំពុង​ស្វះ​ស្វែង​ផ្តល់​ការ​ធានា​ឡើង​វិញ​ជា​ពាក្យ​សម្តី​ បន្ទាប់​ពីទៅ​ដល់​ប្រទេស​ជប៉ុន​ ដើម្បី​ចូល​រួម​សន្និសីទ​កំពូល​របស់​ប្រទេស​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​ទាំង​២០​ហៅ​កាត់​ថា​ G20។

ក្នុង​អំឡុង​នៃ​ជំនួប​លើក​ដំបូង​របស់​លោក​ក្នុង​ប្រទេស​ជប៉ុន ​ក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ផង​និង​ពិភាក្សា​គ្នា​ផង​ជាមួយ​លោក ​Scott Morrison​ នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​អូស្រ្តាលី ​ប្រធានា​ធិបតី​ ត្រាំ ​ត្រូវ​បាន​អ្នក​កាសែត​ម្នាក់​សួរថា​ «គោល​នយោបាយ​ប្រទេស​អាមេរិក​ជា​អាទិភាព» កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធបំផុត​ជា​ប្រពៃណី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ប្រធា​នា​ធិបតី​ត្រាំ ​បាន​ធ្វើ​ការ​ឆ្លើយ​តប​ ខណៈ​ដែល​លោក​និយាយ​ថា​ លោក​បាន​ទទួល​ឱនភាព​ខាង​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​បំផុត​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង។ ប្រធា​នាធិបតី​ ត្រាំ ​បាន​ថ្លែង​ថា៖ «យើង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង។​ យើង​គិតគូរ​សម្ព័ន្ធ​មិត្ត​របស់​យើង។ ហើយ​យើង​ថែម​ទាំង​ជួយ​សម្ព័ន្ធមិត្ត​របស់​យើង​ខាង​យោ​ធា​ទៀត​ផង»។

លោក ​Shinzo Abe​ នាយក​រដ្ឋមន្រ្តី​ជប៉ុន​ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​ G20 សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​បញ្ជាក់​ឡើង​វិញ​ជា​ពាក្យ​សម្តីដែល​ធ្វើ​ឡើង​ជា​សាធារ ណៈ​ដោយ​ប្រធានា​ធិបតី​ ត្រាំ ​នៅ​ពេល​ដែល​ពួក​អស់​លោក​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះក្នុង​ទីក្រុង​អូសាកា។

ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ក្នុង​អំឡុង​នៃ​ការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​បណ្តាញ​ទូរទស្សន៍​ Fox Business News​ កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ប្រសិន​បើ ​ជប៉ុន​រងការ​វាយ​ប្រហារ ​យើង​នឹង​ធ្វើ​សង្គ្រាម​លោក​លើក​ទី៣។​ យើង​នឹង​ប្រយុទ្ធ​យ៉ាង​ខ្លាំង ​ក៏ប៉ុន្តែ ​ប្រសិន​បើ​យើង​ត្រូវ​គេ​វាយ​ប្រហារ ​ជប៉ុន ​មិន​ត្រូវ​ជួយ​យើង​ទេ។ ពួក​គេ​អាច​មើល​តាម​ទូរទស្សន៍​សូនី»៕

XS
SM
MD
LG