ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំថា ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​មាន​ដំណើរការល្អ​ ខណៈ​កូរ៉េខាងជើង​មិន​យល់ស្រប​


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន មុនពេលលោកចាកចេញទៅចូលរួមកិច្ចប្រជុំ G-20 នៅក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួង​ការបរទេសកូរ៉េ​ខាងជើង​កាល​ពីថ្ងៃព្រហស្បតិ៍​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុងសេអ៊ូល​និង​បាន​ស្នើ​ថា​ខ្លួន​អាច​ដក​ប្រទេស​ចេញ​ពី​កិច្ចចរចានុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​នេះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅ​តែអះអាង​ថា​ គោលនយោបាយ​របស់សម្រាប់​ប្រទេស​កូរ៉េខាងជើង​គឺ​ជា​ គោលនយោបាយ​ដ៏​ល្អប្រសើមួយ។ ប្រធានាធិបតីកូរ៉េ​ខាងត្បូង​លោក Moon Jae-in​ បាន​ថ្លែង​ថា​កិច្ចពិភាក្សា​របស់​លោក​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​មាន​ដំណើរការ​វិវត្តន៍​ទៅ​មុខ»។

នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Trump ទៅ​កាន់​ប្រទេសកូរ៉េ​ខាងត្បូង​នៅ​ចុង​សប្តាហ៍​នេះ​ មាន​ភាគី​តែមួយគត់​ដែល​ហាក់​ដូចជា​មិន​យល់ស្រប​ទៅ​នឹង​ការអះអាង​ដូច​ខាងលើ​គឺ​ប្រទេសកូរ៉េខាងជើង។

ក្រសួង​ការបរទេសកូរ៉េ​ខាងជើង​កាល​ពីថ្ងៃព្រហស្បតិ៍​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុងសេអ៊ូល​និង​បាន​ស្នើ​ថា​ខ្លួន​អាច​ដក​ប្រទេស​ចេញ​ពី​កិច្ចចរចានុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​នេះ។

សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង Central News ដោយ​បាន​ព្រមាន​ថា គ្មាន​ការធានា​អះអាង​ថា​ការចរចា​នឹង​អាច​បន្ត​ឡើងវិញ​ទេ​ បើទោះបី​ជា​សហរដ្ឋ​អាមេរិក​ប្រកាស​ម្តង​ហើយ​ម្តងទៀត​អំពី​ការបន្តកិច្ចសន្ទនារ​ជាមួយ​កូរ៉េខាងជើង​យ៉ាងណា​ក៏ដោយ។ សេចក្តីថ្លែងការ​ណ៍​ក៏​បាន​រំឮក​ឡើងវិញ​អំពី​ថ្ងៃផុតកំណត់​ដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បានដាក់ដើម្បីឲ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរជំហរ​របស់​ខ្លួន​ចំពោះ​ការចរចា​នុយក្លេអ៊ែរ​គឺ​នៅ​ត្រឹម​ចុងឆ្នាំ​នេះ។

លោក Kwon Jong Gun អគ្គនាយក​នាយកដ្ឋាន​កិច្ចការ​អាមេរិក​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា«សហរដ្ឋអាមេរិក​គួរ​តែ​ដឹងច្បាស់​ហើយ​ថា​ ការព្រមាន​របស់​កូរ៉េខាងជើង​ម្តង​ហើយ​ម្តងទៀត​នេះ​ មិនមែន​គ្រាន់​តែ​ជា​ពាក្យ​សម្តី​នោះ​ទេ»។

ការអត្ថាធិប្បាយ​នេះ​បាន​បញ្ជាក់​អំពី​គម្លាត​កាន់​តែ​ធំ​រវាង​ភាសាផ្សះផ្សា​ដែល​បាន​ប្រើដោ​យសហរដ្ឋអាមេរិក​ និង​ក្រុមមន្រ្តី​កូរ៉េខាងត្បូង​ និងវោហាសាស្ត្រ​ប្រឆាំង​គ្នា​ពី​ភាគី​កូរ៉េខាងជើង។
លោក David Kim អ្នក​ជំនាញ​ខាង​គោលនយោបាយ​សន្តិសុខ​នៅ​តំបន់​អាស៊ី​ខាងកើត​នៃម​ជ្ឈមណ្ឌល Stimson ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​បាន​ថ្លែង​ថា «វា​ហាក់​ដូច​ជា​មានភាពផ្ទុយគ្នា​ខ្លាំង។ នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា ​នឹង​មាន​ជំរុញ​ទៅមុខ​នៅ​ថ្នាក់​កំពូល»៕

XS
SM
MD
LG