ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បេក្ខជន​​គណបក្សប្រជាធិបតេយ្យ​ជជែក​ដេញដោល​គ្នា​ ដើម្បី​ទៅ​ប្រកួតបន្ត​ជាមួយ​នឹង​លោកត្រាំ


​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូលរួម​ការជជែក​ដេញដោល​មួយ​ រៀបចំដោយប៉ុស្តិ៍ទូរទស្សន៍ NBC News នៅមជ្ឈមណ្ឌល Adrienne Arsht Center នៅរដ្ឋ Miami កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

ការផ្តោត​ភ្លាមៗ​គឺ​ទៅ​លើ​លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ដ៏​សកម្ម​ម​ក​ពីរដ្ឋ Massachusetts គឺ​ជា​បេក្ខនារី​ដែល​ការស្ទង់មតិ​ថ្នាក់​ជាតិ​បង្ហាញ​លទ្ធផល​ថា​ លោកស្រី​ស្ថិត​នៅ​ប្រកៀកប្រកិត​គ្នា​ជាមួយ​នឹង​អតីតប្រធានាធិបតី​លោក Joe Biden។

បេក្ខជន ១០ នាក់​ប្រកួតប្រជែង​ធ្វើ​ជា​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូលរួម​ការជជែក​ដេញដោល​មួយ​នៅ​យប់​ថ្ងៃពុធ​នេះ​ ដែល​នេះ​គឺ​ជា​ ការជជែក​ដេញដោល​លើក​ដំបូង​នៃ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ២០២០។ បេក្ខជន​ទាំងអស់​នេះ​កំពុង​ប្រជែងគ្នា​ដើម្បី​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ ដើម្បី​ឈាន​ទៅ​ប្រកួត​ជាមួយ​នឹង​លោកប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ។

ការផ្តោត​ភ្លាមៗ​គឺ​ទៅ​លើ​លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ដ៏​សកម្ម​ម​ក​ពីរដ្ឋ Massachusetts គឺ​ជា​បេក្ខនារី​ដែល​ការស្ទង់មតិ​ថ្នាក់​ជាតិ​បង្ហាញ​លទ្ធផល​ថា​ លោកស្រី​ស្ថិត​នៅ​ប្រកៀកប្រកិត​គ្នា​ជាមួយ​នឹង​អតីតប្រធានាធិបតី​លោក Joe Biden។

លោក Biden គឺ​ជា​បេក្ខជន​ម្នាក់​ដែល​ក្រុម​អ្នកគាំទ្រ​ខាងគណបក្ស​ប្រជាធិបតេយ្យ​មាន​ទំនោរ​ទៅ​រក​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹងលោក Trump​ នៅក្នុង​ការបោះឆ្នោត​ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ខាងមុខ។

លោកស្រី Elizabeth Warren បាន​ថ្លែង​ទៅ​កាន់​អ្នកបោះឆ្នោត​រាប់លាននាក់​នៅ​ក្នុង​ទីក្រុង Miami រដ្ឋ Florida ថា «ខ្ញុំ​ចង់​ប្រគល់​រដ្ឋាភិបាល​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ»។ លោកស្រី​បាន​និយាយ​បន្ថែម​ដោយ​សំដៅ​ទៅ​ដល់​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​នានា​ដោយ​លោកស្រី​បាន​ថ្លែង​ថា «អ្វី​ដែល​បាន​បាត់បង់​គឺ​ សេចក្តីក្លាហាន។ សេចក្តីក្លាហាន​ដើម្បី​យក​ទៅ​ប្រជែង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ខ្ញុំ​មាន​ភាពក្លាហាន​ដើម្បី​ប្រជែង​ជាមួយ​ពួកគេ​ទាំងនោះ»។

បន្ទាប់​មកលោកស្រី Warren បាន​និយាយ​ថា​ លោកស្រី​គាំទ្រ​ឲ្យ​មាន​ប្រព័ន្ធ​ថែរក្សា​សុខភាព​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​នឹង​អាច​បញ្ចប់​គោលនយោបាយ​សុខភាព​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ ដែល​ត្រូវ​បាន​ដាក់​ចូល​នៅក្នុង​គោលនយោបាយ​របស់​បេក្ខជន​ខាង​គណបក្សប្រជាធិបតេយ្យ​មួយ​ចំនួន​ និង​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន​ រួម​ទាំង​លោក Trump ផងដែរ។

លោកស្រី Warren ដែល​ជា​អតីត​សាស្រ្តាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Harvard​ បាន​បញ្ជាក់​ទៀត​ថា «វិស័យ​សុខាភិបាល​គឺ​ជា ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​មួយ ហើយ​ខ្ញុំ​នឹង​ប្រយុទ្ធ​ដើម្បី​សិទ្ធិជា​មូលដ្ឋាន​នេះ»។

បេក្ខជន​ដទៃ​ទៀត​មាន​ដូចជា​ អតីត​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍ​លំនៅដ្ឋាន​និង​ទីក្រុង​ លោក Julian Castro សមាជិក​ព្រឹទ្ធសភា​មក​ពីរដ្ឋ New Jersey លោក Cory Booker និង​បេក្ខជន​ផ្សេងទៀត​បាន​អំពាវនាវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​គោលនយោបាយ​អន្តោប្រវេសន៍​អាមេរិក។ បេក្ខជន​ទាំងនេះ​បាន​ប្រកាស​ប្រឆាំង​ទៅនឹង​ចំណាត់ការ​របស់​លោក Trump ដែល​បាន​ព្យាយាម​រារាំងមិន​ឲ្យ​ជនចំណាក​ស្រុក​មក​ពី​តំបន់​អាមេរិក​កណ្តាល​ស្នើ​សុំសិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក៕

XS
SM
MD
LG