ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mueller នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​រដ្ឋសភា​ជា​សាធារណៈ​នៅ​ខែ​ក្រោយ


រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​លោក Robert Mueller ថ្លែងនៅក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការស៊ើបអង្កេតពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

លោក Mueller បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​រយៈពេល​ជិត​ពីរ​ឆ្នាំ​អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦ និង​អំពី​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ប្រធានាធិបតី Donald Trump រារាំង​ដំណើរការ​យុត្តិធម៌ ដោយ​ព្យាយាម​បំបិទ​ការ​ស៊ើប​អង្កេត​នេះ។

រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​លោក Robert Mueller បាន​យល់ព្រម​ផ្ដល់​សក្ខីកម្ម​ជា​សាធារណៈ​មួយ​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ និង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​នៅ​ខែ​ក្រោយ។

លោក Jerrold Nadler និង​លោក Adam Schiff ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ទាំង​ពីរ​នេះ បាន​ប្រកាស​នៅ​ក្នុង​លិខិត​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក Mueller និង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ខាង​មុខ​នេះ ហើយ​លោក​ទាំង​ពីរ និង​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ទន្ទឹង​រង់ចាំ​ស្ដាប់​ការ​ផ្ដល់​សក្ខី​កម្ម​របស់​លោក Mueller។

លោក Mueller បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​រយៈពេល​ជិត​ពីរ​ឆ្នាំ​អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦ និង​អំពី​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ប្រធានាធិបតី Donald Trump រារាំង​ដំណើរការ​យុត្តិធម៌ ដោយ​ព្យាយាម​បំបិទ​ការ​ស៊ើប​អង្កេត​នេះ។

លោក Mueller បាន​ចេញ​របាយការណ៍​មួយ ដែល​ច្បាប់​កែ​សម្រួល​ហើយ​នៃ​របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​មេសា។ របាយការណ៍​នេះ​សន្និដ្ឋាន​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump មិន​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នោះ​ទេ ប៉ុន្តែ​របាយការណ៍​នេះ​មិន​បាន​ធ្វើ​ការ​សន្និដ្ឋាន​អំពី​សំណួរ​ទាក់ទិន​នឹង​ការ​រារាំង​របស់​លោក Trump ចំពោះ​ដំណើរការ​ស៊ើប​អង្កេត​នេះ។

កន្លង​មក លោក Trump បាន​រិះគន់​ខ្លាំងៗ​លើ​ដំណើរការ​ស៊ើប​អង្កេត​នេះ ដោយ​ហៅ​ការ​ស៊ើប​អង្កេត​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ជា «ការ​តាម​ព្យាបាទ» លើ​រូប​លោក។

បន្ទាប់ពី​មាន​ការ​ប្រកាស​ថា​លោក Mueller ត្រៀម​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​ខែ​ក្រោយ លោក Trump បាន​មាន​ប្រតិកម្ម​ភ្លាមៗ ដោយ​លោក​សរសេរ​នៅ​លើ Twitter ថា នេះ​គឺ​ជា «ការ​យាយី​លើ​ប្រធានាធិបតី!»៕

XS
SM
MD
LG