ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បញ្ចប់​ច្បាប់​ការពារ​មិន​ឲ្យ​និរទេស​កូន​ក្មេង​របស់​អតីត​ប្រធានា​ធិបតី​អូបាម៉ា


អ្នក​គាំទ្រ​ច្បាប់ DACA ស្រែក​ពាក្យ​ស្លោក​ និង​ការ​បដា នៅ​ពេល​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ទិវា​ពលកម្ម​នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​ចាត់​វិធានការ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​បញ្ចប់​កម្មវិធី​ដែល​ការពារ​ជន​អន្តោប្រវេសន៍​ក្មេងៗ​ដែលគ្មានក្រដាស​ស្នាមចំនួន​៨​សែន​នាក់​កុំ​ឲ្យ​បញ្ជូន​ទៅ​កាន់​ប្រទេស​របស់​ខ្លួនវិញ ​ក៏ប៉ុន្តែ ​បាន​ផ្តល់​រយៈ​ពេល​៦​ខែ​ឲ្យ​សភា​ចាត់​វិធានការ ​ប្រសិនបើ​សភា​ចង់​បន្ត​អនុញ្ញាត​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ច្រើន​ឆ្នាំ​ទៀត​បន្ទាប់​ពីឪពុក​ម្តាយ​របស់​ពួកគេបាន​យក​ពួកគេ​ខុសច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​នោះ។

លោក​ប្រធានា​ធិបតី​ត្រាំ​បានយល់​ព្រម​ការ​សម្រេច​ចិត្ត​នេះ ក៏ប៉ុន្តែ​បាន​ឲ្យលោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ប្រកាស​ការ​សម្រេច​ចិត្ត​អំពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​នេះ​នៅ​មុខ​ម៉ា​ស៊ីន​ថត។​លោករដ្ឋ​មន្ត្រី​យុត្តិធម៌ Sessions បាន​បញ្ចប់​បទ​បញ្ជាប្រធានា​ធិបតីដែល​មាន​អាយុ​៥​ឆ្នាំ​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា​ដែល​បាន​បង្កើតកម្មវិធី​ការ​មក​ដល់​របស់​កូនក្មេង​ដែល​មាន​ឪពុកម្តាយ​ខុសច្បាប់​ចូលក្នុង​សហរដ្ឋ​អាមេរិកដែល​គេ​ស្គាល់​ជា​អក្សរ​កាត់​ថា DACA។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​ក្រោយ​មក ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា «លោក​មិន​ពេញ​ចិត្ត​ការ​ធ្វើ​បាប​កូន​ក្មេង​ដោយសារ​សកម្មភាព​ឪពុកម្តាយ​របស់​ពួកគេ ​ពួកគេ​ភាគ​ច្រើន​ជាមនុស្ស​ពេញវ័យ។ ក៏ប៉ុន្តែ យើង​ត្រូវតែ​ទទួល​ស្គាល់​ដែរ​ថា យើង​ជា​ប្រទេស​ជាតិ​មួយ​ដែល​ផ្តល់​ឱកាស ​ពីព្រោះ​តែ​យើង​ជា​ប្រទេស​មួយ​ដែល​គោរព​ច្បាប់។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​ពេល​មុន ​យើង​នឹង​ដោះស្រាយ​បញ្ហា​ច្បាប់ DACA នេះ​ទៅតាម​មេត្តា ​ករុណា​ និង​ចិត្ត​ប្រោស​ប្រណី ​ក៏ប៉ុន្តែ​តាម​រយៈ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដោយការ​គោរព​ច្បាប់។

​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​យុវជន​ក្មេង​ៗ​ដែល​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​ពួកគេ​មាន​អាយុ​៦​ឆ្នាំ ​ភាគ​ច្រើន​នៃ​កូន​ក្មេង​ទាំង​នោះ​មក​ពី​ប្រទេស​ម៉ិកស៊ិក ​និង​ប្រទេសនានា​នៅ​តំបន់​អាមេរិក​កណ្តាល​ធ្វើ​ការ​ និង​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​និង​បម្រើ​យោធា៕

XS
SM
MD
LG