ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​​ដូណាល់ ​ត្រាំ​ប្រាប់​នាយករដ្ឋ​មន្រ្តី​​​អង់គ្លេសថា «ឥឡូវនេះ​មិនមែន​ជាពេលវេលា​ចរចា​ជាមួយ​កូរ៉េខាង​ជើង​ទេ‍»


ប្រធានាធិបតី​ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​កាារប្រជុំ​ជាមួយ​មេដឹកនាំ​សភា​និង​មន្រ្តី​រដ្ឋបាល​មន្រ្តី​កំណែង​ទម្រង់ពន្ធ​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​០៥ កញ្ញា ២០១៧។
ប្រធានាធិបតី​ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​កាារប្រជុំ​ជាមួយ​មេដឹកនាំ​សភា​និង​មន្រ្តី​រដ្ឋបាល​មន្រ្តី​កំណែង​ទម្រង់ពន្ធ​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​០៥ កញ្ញា ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ប្រាប់​លោកស្រី Theresa May នាយក​រដ្ឋ​មន្រ្តីនៃចក្រភព​អង់គ្លេសថា ​ការ​ពិភាក្សា​ដោយ​បើក​ចំហរ​ជាមួយ​កូរ៉េខាង​ជើង​នៅ​ពេល​បច្ចុប្បន្ននេះ​មិនមែន​ជាជម្រើស​ដ៏​ល្អបំផុត​ដើម្បី​ដោះ​ស្រាយ​កម្មវិធី​អាវុធ​នុយក្លែអ៊ែ​រដែល​កំពុង​រីកកាន់​តែ​ធំឡើង​របស់​ប្រទេស​នោះ​ទេ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​បាន​ត្រូវដកស្រង់​សម្តី​នៅពេល​ដែល​និយាយនៅ​ក្នុង​សេច​ក្តី​ថ្លែងការណ៍ដែល​សង្កត់ពីការ​ពិភាក្សា​របស់​លោក​កាល​ពី​ថ្ងៃអង្គារ​ជាមួយ​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេសថា «ឥឡូវ​នេះ មិនមែន​ជាពេល​វេលា​ដើម្បី​ចរ​ចា​ជាមួយ​កូរ៉េខាង​ជើង​ទេ‍»។ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រ សាសន៍ថា «ជម្រើស​ទាំងអស់​នៅ​បើក​ចំហរ​ដើម្បីការ​ពារ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ប្រឆាំង​នឹងភាព​គគ្លើន​របស់​កូរ៉េខាងជើង‍»។ ​មេដឹក​នាំទាំង២​បាន​សន្យា​បន្ត​បង្កើន​គំនាប​ខាង​ការ​ទូត​និង​សេដ្ឋ​កិច្ច​លើ​កូរ៉េខាង​ជើង ​ដែល​បានចុចបំផ្ទុះ​ការសាក​ល្បង​កាល​ពី​ថ្ងៃ​អាទិត្យដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជាគ្រាប់​បែក​អ៊ី​ដ្រូសែន។

នៅ​ថ្ងៃ​អង្គារ​នោះដែរ ​លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​ពិភាក្សា​ការ​សាក​ល្បង​អាវុធ​កាលពី​ពេល​ថ្មី​ៗ​បំផុត​របស់​កូរ៉េខាង​ជើង​ជាមួយ​លោក Malcolm Turnbull នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​អូស្រ្តាលី។ សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា មេដឹកនាំ​ទាំង២​បាន​ព្រម​ព្រៀង​គ្នា​ពង្រីកការខំប្រឹងប្រែង​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​គ្មាន​អាវុធ​នុយក្លែអ៊ែរ។

កូរ៉េខាង​ជើង​ក៏ត្រូវគេ​រំពឹង​នឹង​ធ្វើ​ការ​ឆ្លើយតប​ដែរ​កាល​ពី​ថ្ងៃ​ពុធពេល​ដែល​ប្រ​ធា​នា​ធិបតី​អាមេរិកដូណាល់ ​ត្រាំនិយាយ​ជាមួយ​ប្រធានា​ធិបតី​ចិន ស៊ី ជីងពីង​ដែល​ជា​ប្រទេស​ជិតខាង​របស់​កូរ៉េខាង​ជើងហើយ​នឹង​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​សម្ព័​ន្ធ​មិត្ត​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ។​

លោក​ប្រធានា​ធិបតីត្រាំ​បាន​សន្យា​បញ្ឈប់ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ប្រ​ទេស​ណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង ហើយ​លោករដ្ឋ​មន្រ្តីក្រសួង​រតនាគារអាមេរិក​ Steven Mnuchin និយាយថា លោក​កំពុង​ធ្វើការលើសេចក្តី​លម្អិត​នៃ​ផែនការ​នោះ​ដែល​មុន​ដំបូង​ផ្តោត​លើ​ប្រទេស​ចិន។ ប្រាក់​ចំ​ណូល​នៃការ​នាំ​ចេញទំនិញជាង​៩០ភាគរយ​របស់​កូរ៉េខាង​ជើងមកពី​ប្រទេស​ចិន៕

XS
SM
MD
LG