ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រមណីយដ្ឋាន​របស់​លោក​ ត្រាំ នៅ​ឥណ្ឌូណេស៊ី​បង្ក​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​អំពី​ទំនាស់​ផល​ប្រយោជន៍


លោក Hary Tanoesoedibjo និង​ភរិយា​កាន់​កន្ត្រៃ​ រួម​ជាមួយ​លោក Donald J. Trump Jr ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​អង្គការ Trump ក្នុង​ពេល​ពិធី​មុន​បើក​សម្ពោធ​និវេសដ្ឋាន​ Trump នៅ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៣ សីហា ២០១៩។
លោក Hary Tanoesoedibjo និង​ភរិយា​កាន់​កន្ត្រៃ​ រួម​ជាមួយ​លោក Donald J. Trump Jr ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​អង្គការ Trump ក្នុង​ពេល​ពិធី​មុន​បើក​សម្ពោធ​និវេសដ្ឋាន​ Trump នៅ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​១៣ សីហា ២០១៩។

លោក ​Donald Trump Jr​ បាន​ផ្សព្វ​ផ្សាយ​រមណីយដ្ឋាន​ពីរ​របស់​គ្រួសារ​លោក​ ត្រាំ​ ស្ថិត​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី​ថ្ងៃអង្គារ​ និង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ទំនាស់​ផល​ប្រយោជន៍ ​ដែល​ថា ​អាណាចក្រ​ជំនួញ​សកល​លោក​របស់​អង្គការ​ Trump ​បន្ត​បង្កើត​ទំនាស់​ផល​ប្រយោជន៍​សម្រាប់​រដ្ឋ​បាល​ឪពុករបស់​លោក។

លោក Donald Trump Jr. ​កំពុង​តែ​ប្រកូក​ប្រកាស​ថា​ គម្រោង​លំនៅដ្ឋានពីរ​របស់​លោក នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​ថា​ជា «គម្រោង​ឋាន​សួគ៌» បើ​ទោះ​បី​ជាវា​ហាក់​ដូច​ជា​មិន​សូវ​ធំ​ដំ​ទេ​ឥឡូវ​នេះ​ក៏​ដោយ។

លោក ​Donald Trump Jr ​ប្រធាន​អង្គការ​ Trum ​បាន​និយាយ​ថា៖ ​«ខ្ញុំ​រីក​រាយ​ណាស់​ដែល​បាន​មក​ទី​នេះ ​និ​ង​បាន​មក​ឃើញ​គម្រោង​ដ៏​ប្លែក ​និង​អស្ចារ្យ​ទាំង​ពីរ​នេះ ​ដែល​នឹង​ត្រូវ​សាងសង់​រួច​តំណាល​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក ​Trump Jr ​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ កាល​ពី​ថ្ងៃ​អង្គារ ​ដើម្បី​ផ្សព្វ​ផ្សាយ​គម្រោង​លំនៅដ្ឋាន​ប្រណីត​នៅ​លើ​កោះ ​Lido​ ខេត្ត​ West Java​ និង​ កោះ​ Bali។ គម្រោង​ទាំង​នេះ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ MNC ​Land ​ដែល​ជា​កម្ម​សិទ្ធិ​របស់ លោក ​Hary Tanoesoedibjo ​មហា​សេដ្ឋី​ជំនួញ ​និង​ជា​ស្ថាបនិក​នៃ​គណបក្ស ​Perindon ដែល​មាន​ន័យ​ថា​ គណបក្ស​ឯក​ភាព ​ដែល​ជា​គណបក្ស​ស្ដាំ​និយម​របស់​ឥណ្ឌូណេស៊ី ដែល​បាន​ប្រកាស​ថា​ លោក​ប្រធានាធិបតី​ Donald Trump​ គឺ​ជា​មិត្ត​ភក្ដិ​របស់​លោក។

លោក​ Tanoesoedibjo ​និង​ភរិយា​របស់​លោក ​អ្នកស្រី Liliana ​គឺជា​ភ្ញៀវ​ពិសេស​របស់ ពិធី​សម្ពោធ​របស់​លោក​ Trump Jr។

រូបឯកសារ៖ ផ្លាក​សញ្ហា​បញ្ជាក់​ពី​ដី​របស់​ក្រុម​ហ៊ុន MNC Land ​នៅ​ជិត​ឧទ្យាន​ជាត ​Gunung Gede Pangrango ក្រុង​ Bogor ​ខេត្ត West java ​ប្រទេស​ឥណ្ឌូនេស៊ី។ សហគមន៍​ ត្រាំ​ និង​លេច​ឡើង​នៅ​ក្បែរ​ឧទ្យាន​នេះ។
រូបឯកសារ៖ ផ្លាក​សញ្ហា​បញ្ជាក់​ពី​ដី​របស់​ក្រុម​ហ៊ុន MNC Land ​នៅ​ជិត​ឧទ្យាន​ជាត ​Gunung Gede Pangrango ក្រុង​ Bogor ​ខេត្ត West java ​ប្រទេស​ឥណ្ឌូនេស៊ី។ សហគមន៍​ ត្រាំ​ និង​លេច​ឡើង​នៅ​ក្បែរ​ឧទ្យាន​នេះ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម​សកល​របស់​គ្រួសារ​ត្រកូល​ Trump ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពីសក្ដានុពល​នៃ​ការ​រំលោភ​ច្បាប់​ក្រម​សីលធម៌​វិជ្ជាជីវៈ​ដែល​ហាម​មិន​ឲ្យមន្ត្រី​រដ្ឋាភិបាល​ទទួល​អំណោយ​បរទេស។ រដ្ឋ​បាល​លោក​ Trump ​អះអាង​ថា ​ពួក​មិន​រំលោភ​ច្បាប់​នេះ​ទេ ដរាបណា​មិន​មាន​ការ​តប​ស្នង​សគុណ​។ ប៉ុន្តែ​អ្នកវិភាគ​មួយ​ចំនួន​បាន​និយាយ​ថា អ្នក​បង្កើត​ច្បាប់​នេះ​កំណត់​អត្ថន័យ​ច្បាប់​ក្រម​សីលធម៌​ទូលំទូលាយ​ជាង​នេះ។

លោក ​Jeremy Venook អ្នកវិភាគ​មក​ពី​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកបាន​និយាយថា៖ «អ្វី​ដែល​អ្នក​បង្កើត​ច្បាប់​នេះ​ ព្យាយាម​ជៀស​វាង​នោះ​គឺ​មិន​ត្រឹម​តែ​សគុណ​នោះ​ទេ។​ ពួក​គេ​ព្យាយាម​បញ្ចៀស​កុំ​ឲ្យ​លោក​ ត្រាំ ​គិត​ថា "ប្រទេស​ឥណ្ឌូណេស៊ី ​ខ្ញុំ​ចូល​ចិត្ត​ប្រទេស​ឥណ្ឌូណេស៊ី ​ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​ជំនួញ​នៅ​ទៅ​នោះ។ ខ្ញុំ​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់អំពី​ផល​ប្រយោជន៍​របស់​ឥណ្ឌូណេស៊ី នៅ​ពេល​ខ្ញុំ​កំពុង​រៀប​ចំ​គោល​នយោបាយ​របស់​ខ្ញុំ‍”»។

លោក​ Trump Jr ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​ប្រើ​ពាក្យ​ថា​ «ល្ងីល្ងើ»។

លោក​ Donald Trump Jr ប្រធាន​អង្គការ​ Trump បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​លុប​បំបាត់​រឿង​មិន​សម​ហេតុ​ផល​ម្ដង​ឲ្យ​អស់តែ​ម្ដង​នៅ​ទីនេះ»។

នៅ​ពេល​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​ លោក​ប្រធានាធិបតី​ ត្រាំ​ បដិសេធ​កាត់​ផ្ដាច់ការ​ពាក់​ព័ន្ធ​ជាមួយ​អង្គការ​ Trump ប៉ុន្តែ​បាន​សន្យា​ថា​ អង្គការ​នេះ​នឹង​មិន​ចុះ​កុងត្រា​ថ្មី​ណា​មួយ​ជាមួយ​បរទេស​ឡើយ ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី។ យ៉ាង​ណា​ក៏​ដោយ ​ពាក្យ​ថា​កុង​ត្រា​ថ្មី​ជាមួយ​បរទេស​ ពិ​បាក​ឲ្យនិយម​ន័យ​ណាស់។

ក្រុម​ហ៊ុន ​MNC ​បាន​ជួល​ក្រុម​ហ៊ុនសំណង់ ​POSCO E&C ​ដែល​ភាគ​ហ៊ុន​មួយ​ផ្នែក​នៃ​ក្រុមហ៊ុន​នេះ​កាន់​កាប់​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត និង​កូរ៉េ​ខាង​ត្បូង​ ដើម្បី​អភិវឌ្ឍ​ទីក្រុង ​Lido ដែល​រួម​មានទី​លាន​វាយ​កូន​ហ្គោល និង​សណ្ឋាគារ ​Trump ​ផង​ដែរ។​

កាល​ពី​ខែ​ឧសភា​ ក្រុម​ហ៊ុន MNC ​បាន​ប្រកាស​ថា​ ខ្លួន​បាន​ជួល​ក្រុម​ហ៊ុន​សំណង់​ចិន​ ដើម្បី​សាង​សង់​ឧទ្យាន​កម្សាន្ត​មួយ​នៅ​ក្នុង​ទីក្រុង ​Lido ​ដែល​គម្រោង​នោះ​អាច​ត្រូវ​បាន​ចិន​ជា​អ្នក​វិនិយោគ។

លោក​ Hary Tanoesoedibjo​ ម្ចាស់​ក្រុម​ហ៊ុន​ MNC ​បាន​និយាយ​ថា៖ «គម្រោង​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ការ​ងារ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ឈប់​ធ្វើ​វាវិញ។ ដូច្នេះ​ឧទ្យាន​កម្សាន្ត​នេះ​មិន​ពាក់​ព័ន្ធ​ជាមួយ​អង្គ​ការ​ Trump ​ឡើយ។ ​យើង​ត្រូវ​តែបញ្ជាក់ឲ្យ​ច្បាស់អំពី​រឿង​នេះ»។​

ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​ Trump Jr ​ធ្វើ​ឡើង​ចំ​ពេលដែល​មន្ត្រី​ឥណ្ឌូណេស៊ី​ កំពុង​ព្រួយ​បារម្ភ​អំពី​ការ​កំណត់​គោល​ដៅ​ដោយ​ ក្រុម​អ្នក​ប្រកាន់​នយោបាយ​ការ​ពារ​និយម​របស់​លោក​ ត្រាំ​ ខណៈ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​បន្ត។ នៅ​ក្នុង​ឆ្នាំ​២០១៨​ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ថវិកា​ពាណិជ្ជកម្ម​ហួស​តម្រូវ​ការ​ចំនួន​ប្រមាណ​៨.៣០០លាន​ដុល្លារ​អាមេរិក​៕

ប្រែសម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG