ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ ​ប្តឹង​ទប់ស្កាត់ ​ការកោះ​ហៅ​សួរនាំ​រឿង​កំណត់​ត្រា​ហិរញ្ញវត្ថុ​របស់​លោក


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​ក្មេងៗ​នៅ​សេតវិមាន ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​ក្មេងៗ​នៅ​សេតវិមាន ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ (Donald Trump) ​បាន​ដាក់​ពាក្យ​ប្តឹង ​កាល​ពីថ្ងៃ​ចន្ទ​ដើម្បី​បង្អាក់​គណៈ​កម្មាធិការ​សភា​មិនឲ្យ​កោះហៅ​លោក​ទៅ​បំភ្លឺ​អំពី រឿង​កំណត់​ត្រា​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មផ្ទាល់ខ្លួន ​ចេញពី​ក្រុមហ៊ុន​គណនេយ្យ ​ដែល​គ្រប់ គ្រង​កិច្ចការ​ហិរញ្ញវត្ថុ​របស់​លោក​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ។

លោក​សមាជិក​សភា ​Elijah Cummings ​ជា​ប្រធាន​គណៈកម្មាការ​សភា​ត្រួត​ពិនិត្យ​កិច្ចការ​ហិរញ្ញវត្ថុ​របស់​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ស្វែងរក​ព័ត៌មាន​របស់​លោក​ ត្រាំ​រយៈពេល​៨ឆ្នាំ​កន្លងទៅ​ ពី​ក្រុមហ៊ុន Mazars USA​ តែ​លោក​ប្រធានាធិបតី​និង​សារជីវកម្ម​របស់​លោក​ ហៅថា The Trump ​Organization ​បាន​និយាយ​ក្នុងពាក្យ​បណ្តឹង​របស់​ខ្លួន​ថា​ ការ​កោះ​ហៅ នោះ​គឺជា​ការ​កោះ​ហៅ​ដែលគ្មាន​សុពលភាព​ និងមិន​អាច​អនុវត្ត​បាន​ព្រោះ​គណៈកម្មការ​នោះ​ គ្មាន​តម្រូវការ​ស្រប​តាម​ផ្លូវ​ច្បាប់​គតិយុត្ត​ត្រឹមត្រូវ។

ពាក្យ​បណ្តឹង​លោក​ ត្រាំ​និយាយ​ថា ‍​«ជំនួស​ដល់​កិច្ច​សហការ​ការងារ​ជាមួយ​នឹង​លោក ប្រធានាធិបតី​ ត្រាំ​ដើម្បី​អនុម័ត​សេចក្តី​ស្នើច្បាប់​មកពី​គណបក្ស​ទាំងពីរ​ដែលអាច​ផ្តល់ ផល​ប្រយោជន៍​ពិតៗ​ដល់​ពលរដ្ឋ​អាមេរិក​នោះ​ សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ ​គិតតែ​ពី​ស្វែករក​រឿង​តែមួយ​មុខ​គត់ ​ដែល​គេអាច​បំផ្លាញ​លោក​ប្រធានាធិបតី តាម​ហេតុផល​នយោបាយ‍»។

កិច្ច​ប្រឹងប្រែង​របស់​គណៈកម្មការ​សភា​ដើម្បី​កោះ​ហៅ​លោកត្រាំ​ទៅ​បំភ្លឺ​អំពី​ព័ត៌មាន ហិរញ្ញវត្ថុ​នេះ​គឺជា​ផ្នែកមួយ​នៃកិច្ច​ប្រឹងប្រែង​ទៅមុខ​ដែលបាន​ធ្វើឡើង​ដោយ​សមាជិក​សភា​គណបក្ស​ជំទាស់​ក្នុង​សភា ​ដើម្បី​ស៊ើប​អង្កេត​លោក​ប្រធានាធិបតី​ ត្រាំ​មក​ពីខាង​គណបក្ស​សាធារណរដ្ឋ​ ហើយ​និង​រដ្ឋបាល​លោក។ ​រឿងនេះ​កើត​ឡើង​បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​ដោយ​សំឡេង​ភាគ​ច្រើន​កាល​ពីខែ​មករា​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG