ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ត្រាំ​និយាយ​ថា​​អាមេរិក​នឹង​ចូល​រួម​ពិភាក្សា​ស្ថាន​ភាព​កូរ៉េ​នៅ​ពេល​វេលា​ដ៏​សមរម្យ​មួយ


ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​ការ​សម្រាក​របស់​ថ្នាក់ដឹកនាំ​សភា​ពី​គណបក្ស​សាធារណរដ្ឋ នៅ Camp David រដ្ឋ Maryland កាល​ពី​ថ្ងៃទី​៦ ខែ​មករា។
ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​ការ​សម្រាក​របស់​ថ្នាក់ដឹកនាំ​សភា​ពី​គណបក្ស​សាធារណរដ្ឋ នៅ Camp David រដ្ឋ Maryland កាល​ពី​ថ្ងៃទី​៦ ខែ​មករា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ និយាយ​ថា ​លោក​សង្ឃឹម​ថា ​ការ​ចរចា​ដែល​រៀប​ចំ​ថ្មី​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​នឹង​ទៅ​ហួស​ពី«កីឡា​អូឡាំពិក‍»​ហើយ​លោក​ប្រធានា​ធិបតី ​ត្រាំ​ បាន​សន្យា​ថា ​សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម «នៅ​ពេល​វេលា​ដ៏​សម​រម្យ​មួយ‍»។

ប្រធានាធិបតី​ត្រាំ​បាន​ធ្វើ​សន្និសីទ​កា​សែត​ខុស​ពី​ធម្មតា​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ពី​កន្លែង​ឈប់​សម្រាក​ប្រធានា​ធិបតី ​Camp David ដែលនៅ​ទី​នោះ​លោក​បាន​ជួប​ជាមួយ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ។ ការចរចា​នៅ​ពេល​ខាងមុខ​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ប្រធានាធិប​តី​ ត្រាំ​បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹមថា​ការ​ណ៍​នេះ​នឹង​មាន​ដំណើរ​ការ​ល្អ»។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​និយាយ​ថា «ខ្ញុំ​ចង់​ឃើញ​ពួកគេ​ចរចា​គ្នាហួសពី​កីឡា​អូឡាំពិក។​ហើយ​នៅពេល​វេ​លា​ដ៏​សមរម្យ យើង​នឹងទាក់​ទិន​នៅ​ក្នុង​ការចរចា​នោះ‍»។

កូរ៉េខាង​ជើង​បាន​សុខ​ចិត្ត​ទទួល​យក​សំណើរ​នៃ​ការ​ចរចា​កម្រិត​ខ្ពស់​របស់​កូរ៉េ​ ខាង​ត្បូង​កាល​ពី​ថ្ងៃ​សុក្រ​ ស្តី​ពី​ការ​ប្រកួតកីឡា​អូឡាំពិក​នៅ​ពេល​ខាង​មុខ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ​ខែ​មករា​នេះ​នៅ​ឯភូមិយុទ្ធ​សន្តិភាព ​Panmunjom​ នៅ​ក្នុង​តំបន់​ដែលគ្មាន​យោធា​ដែល​មាន​ការ​យាម​ដ៏​តឹងរ៉ឹង​ដែល​បាន​បែងចែកកូរ៉េ​ជា២។

យោងតាម​ក្រសួង​បង្រួប​បង្រួម​ជាតិ​របស់​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូរ៉េខាង​ជើង​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​បាន​ផ្ញើរសារដែល​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​សុខ​ចិត្ត​ទទួល​យក​សំណើរ​របស់​កូរ៉េខាង​ត្បូង​ដើម្បី​ជួប​គ្នា​នៅ​ឯភូមិព្រំដែន​ដើម្បី​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិការ​កីឡា​អូឡាំពិក​ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់​ទង៕

XS
SM
MD
LG