ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចេញ​​ឃោសនា​បោះឆ្នោត ដើម្បី​បង្វែរ​​ចំណាប់​អារម្មណ៍​​ចេញ​ពី​សន្និបាត​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​សប្តាហ៍​នេះ


លោក​ប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋMinnesota និង​រដ្ឋ Wisconsin នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ពី​មូលដ្ឋានទ័ព​អាកាស Andrews Air Force Base ក្នុង រដ្ឋMaryland។
លោក​ប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋMinnesota និង​រដ្ឋ Wisconsin នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ពី​មូលដ្ឋានទ័ព​អាកាស Andrews Air Force Base ក្នុង រដ្ឋMaryland។

លោក​ ត្រាំ​ នឹងទៅធ្វើយុទ្ធនាការរកសំឡេងឆ្នោតក្នុង​រដ្ឋ​សំខាន់​ចំនួន​៤ ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​លោក​អាច​​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​២​ម្តងទៀត​​ ដោយ​លោក​ចាប់​ផ្តើមធ្វើ​​យុទ្ធនាការ​ក្នុង​ក្រុង ​Mankato នៃ​រដ្ឋ Minnesota និង​ទីក្រុង Oshkosh​ ក្នុង​រដ្ឋ Wisconsin ដែល​ជា​បណ្តា​រដ្ឋ​នៅ​ភាគ​កណ្តាល​ស.រ.អា។​​​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump (ដូណាល់​ ត្រាំ) កំពុង​រក​វីធីសាស្រ្ត​បង្វែរ​ចំណាប់អារម្មណ៍​ខ្លាំង​ចេញ​ពីសន្និបាតជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​គេ​រំពឹង​ថា ​នឹង​តែងតាំង​លោក​ Joe Biden ឲ្យ​ធ្វើ​ជា​បេក្ខ​ជន​ប្រធានាធិបតី​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដោយ​លោក​ ត្រាំ ​ចាប់​ផ្តើម​បើក​យុទ្ធនាការ ក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​មានការ​ប្រកួត​ប្រជែង​ខ្លាំង និង​ធ្វើ​ការ​ផ្សព្វផ្សាយយ៉ាង​ទូលំទូលាយ​នូវសារ​នយោបាយ​របស់​លោក។

លោក​ ​ត្រាំ​ នឹង​ទៅធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុងរដ្ឋ​សំខាន់​ចំនួន​៤ ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​លោក​អាចឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​២​ម្តងទៀត ដោយ​លោក​ចាប់​ផ្តើមធ្វើយុទ្ធនាការ​ក្នុង​ក្រុង ​Mankato នៃ​រដ្ឋ Minnesota និង​ទីក្រុង Oshkosh​ ក្នុង​រដ្ឋ Wisconsin ដែល​ជា​បណ្តា​រដ្ឋ​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក។

បន្ទាប់​ពី​រដ្ឋ​ទាំង​ពីរនេះ​ហើយ​ លោក​ត្រាំ​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទី​ក្រុង Yuma ​រដ្ឋ Arizona នៅ​ភាគ​និរតី​ប្រទេស​ ​នៅ​ថ្ងៃ​អង្គារ និងទៅ​កាន់​ទីក្រុង Scranton ក្នុងរដ្ឋ Pennsylvania​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​នៅ​ជិត​កន្លែងដែល​លោក Biden ​រស់​នៅ​កាល​ពី​វ័យ​កុមារ​ ហើយជា​ថ្ងៃ​តែ​មួយ​ដែល​លោក​ Biden នឹង​ត្រូវ​ថ្លែង​ទទួល​យក​ការ​តែង​តាំង​ជា​ផ្លូវ​ការ​របស់​លោក​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ផង​ដែរ។​

ក្នុង​យុទ្ធនាការ​ដោយ​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក​ត្រាំ​កាល​ពី​ឆ្នាំ​២០១៦ លោក​ត្រាំ​បាន​ រីករាយ​នឹង​ការ​នៅ​ជិត​ជាមួយ​អ្នក​គាំទ្រ​ដែល​ក្រវី​ផ្លា​ក​និង​បដារ​ ​គាំ​ទ្រ។ ប៉ុន្តែ​បេក្ខជន​ទាំង​ពីរនៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​ ត្រូវ​បង្ខំ​ឲ្យ​កាត់បន្ថយ​នូវ​រូបភាព​យុទ្ធនាឃោសនា​ដោយ​ផ្ទាល់​ជា​សាធារណៈ ដោយ​សារ​ការ​បារម្ភ​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ និង​ការ​ដាក់​ឲ្យ​អ្នក​ចូលរួម​ការ​គាំទ្រ​ស្ថិត​ក្នុង​គម្លាត​ពី​គ្នា៕

XS
SM
MD
LG