ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មាធិការ​នីតិកម្ម​សភា​អនុម័ត​ចោទ​ប្រកាន់​លោក​ ដូណាល់ ត្រាំ ​ដោយ​សំឡេង​២៣​ទល់​នឹង​១៧


សមាជិក​គណៈ​កម្មាធិការ​នីតិកម្ម​សភា បោះឆ្នោត​ដើម្បី​សម្រេច​មាត្រា​២​នៃ​ការ​ចោទប្រកាន់​ទម្លាក់​លោក ដូណាល់ ត្រាំ នៅ​រដ្ឋសភា កាល​លពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៩។
សមាជិក​គណៈ​កម្មាធិការ​នីតិកម្ម​សភា បោះឆ្នោត​ដើម្បី​សម្រេច​មាត្រា​២​នៃ​ការ​ចោទប្រកាន់​ទម្លាក់​លោក ដូណាល់ ត្រាំ នៅ​រដ្ឋសភា កាល​លពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៩។

គណៈ​កម្មាធិការ​នីតិកម្ម​សភា​អាមេរិក​បាន​អនុម័ត​លើ​មាត្រា​២​នៃ​ការ​ចោទ​ប្រកាន់​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​សុក្រ​ដែល​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​សភា​ពេញ​អង្គ​ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ។​

តាម​រយៈ​សំឡេង​ឆ្នោត​២៣​ទល់​នឹង​១៧​ស្រប​គណបក្ស​ គណៈ​កម្មាធិការ​នីតិកម្ម​បាន​អនុម័ត​មាត្រា​ដែល​ចោទ​ប្រកាន់​លោក ​ត្រាំ ​ពីបទ​រំលោភ​អំណាច​និង​រារាំង​ការ​ស៊ើប​អង្កេត​របស់​សភា។ ​

ឥឡូវ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទាំង​២​នេះ​ត្រូវ​បញ្ជូន​ទៅ​សភា​ពេញអង្គដែល​នឹង​ពិភាក្សា​បន្ថែម​ទៀត​មុន​ការ​បោះឆ្នោត​ចុង​ក្រោយ​ដោយ​សភា​ទាំងមូល​ ​ដែល​ទំនងជា​នឹង​ធ្វើឡើង​នៅ​ថ្ងៃពុធ​សប្តាហ៍​ក្រោយ។

បើ​សភា​ទាំង​មូល​អនុម័ត​មាត្រា​ទាំង​ពីរ​នេះ ​នោះ​លោក​ ត្រាំ ​ត្រូវ​បាន​ចោទ​ប្រកាន់​ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជំនុំ​ជម្រះ​នៅព្រឹទ្ធ​សភា​នៅ​ដើម​ឆ្នាំ​ក្រោយ។​

មួយ​សន្ទុះ​ក្រោយ​ការ​បោះឆ្នោត​ ​អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Stephanie Grisham ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​ការ​បោះឆ្នោត​នេះ។​

គណៈ​កម្មាធិការ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​បដិសេធ​ការ​ព្យាយាមរបស់​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ចង់​បន្សាប​ឬ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ តែផ្ទុយ​ទៅ​វិញ​គណៈ​កម្មាធិការបាន​បោះ​ឆ្នោត​បញ្ជូន​ច្បាប់​នេះទៅសភាពេញអង្គ​សម្រាប់​ការ​បោះឆ្នោត​ដែល​ទំនង​ជា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ។​

បន្ទាប់ពី​ការ​តតាំង​គ្នា​រយៈ​ពេល​១៤​ម៉ោង​ដែល​មានភាព​ចម្រូង​ចម្រាស​ជាមួយ​គណបក្ស​សាធារណ​រដ្ឋ​ សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ច្រាន​ចោល​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​សាធារណ​រដ្ឋ​ ដែល​ទាមទារ​លុប​បំបាត់​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក ត្រាំ ​បាន​រំលោភ​អំណាច​ប្រធានាធិបតី​ដោយ​ជំរុញ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លោក​ Joe Biden ​អតីត​អនុ​ប្រធានាធិបតី​ដែល​ជា​គូប្រជែង​របស់​លោក ​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​២០២០៕

XS
SM
MD
LG