ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ បដិសេធ​ថា​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​មិន​បាន​ដួល​រលំ​ទេ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ស្ដាំ) និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ក្នុង​ពេល​ជជែគ​គ្នា​នៅទីក្រុង​ប៉េកាំង ប្រតេស​ចិន កាល​ពី​កន្លង​ទៅ។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ស្ដាំ) និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ក្នុង​ពេល​ជជែគ​គ្នា​នៅទីក្រុង​ប៉េកាំង ប្រតេស​ចិន កាល​ពី​កន្លង​ទៅ។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​បដិសេធ​ថា​ កិច្ចចរចា​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​មិន​បាន​រលំ​ទេ​ ហើយ​លោក​បាន​ចាត់​ទុក​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ចធំ​បំផុត​ក្នុង​ពិភព​លោក​ថា​ជា «ការ​ឈ្លោះ​ប្រកែក​គ្នា​បន្តិចប​ន្តួច»។

លោក ត្រាំ​ បាន​និយាយ​ដូច្នេះជា​ការ​ឆ្លើយ​ត​ប​នឹង​សំណួរ​មួយ​ពី​វីអូអេ​នៅ​លើ​វាល​ស្មៅ​ខាង​ត្បូង​នៃ​សេតវិមាន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​មុន​ពេល​លោក​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ Marine One ​ដោយ​លោក​ថ្លែង​ថា៖

«យើង​មាន​ការ​សន្ទនា​គ្នា​មួយ​ដែល​នៅ​មាន​ធ្វើ​តទៅ​ទៀត។ យើង​ជិត​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ ហើយ​ពួក​ចិន​បាន​កម្ទេច​ការ​ព្រម​ព្រៀង​គ្នា​នេះ»។

កាល​ពី​ពេល​មុន​នេះ លោក​ ត្រាំ​ បាន​ថ្លែង​ថា ​អាច​នឹង​មាន​សេចក្តី​សម្រេច​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​នៅ​ពេល​សមរម្យ​ណា​មួយ ក៏ប៉ុន្តែ​លុះ​ត្រា​តែ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ អាច​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ​ទៅ​មិញ​ចំនួន ​៤១៩ ​ពាន់​លាន​ដុល្លារ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ក្នុង​បណ្តា​អត្ថាធិប្បាយ​មួយ​ចំនួន​របស់​លោក​តាម ​Twitter ​អំពី​ចលាចល​សេដ្ឋកិច្ចបណ្តាល​មក​ពី​ការ​ដក​ពន្ធដារ​ទៅ​វិញ​ទៅ​មក​ដែល​ប្រទេស​ទាំង​ពីរ​ដាក់​លើទំនិញ​ដឹក​ជញ្ជូន​ចូល​ទៅ​លក់​ក្នុង​ប្រទេសនីមួយៗ។

លោក​ថ្លែង​ថា៖ «ប្រទេស​ចិន​ទិញ​ទំនិញ​យើង​តិច​ជាងយើង​ទិញ​ពី​ប្រទេស​ចិន»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ បាន​ធ្វើការ​ចរចា​គ្នា​ច្រើន​ខែ​មក​ហើយ​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ ក៏​ប៉ុន្តែ​បាន​បញ្ចប់​កិច្ច​ចរចា​នេះ​នៅ​ក្នុង​រដ្ឋធានី​នៃ​ស.រ.អា.​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​មិន​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​អ្វី​ឡើយ។​

លោក ត្រាំ​ បាន​ពណ៌នា​ស.រ.អា.​ថា​៖ «នៅ​ពេល​នេះ​មាន​គោល​ជំហរ​ល្អ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​យើង​អាចធ្វើ​បាន»​ ហើយ​លោក​បាន​និយាយ​ជា​ថ្មី​ទៀតថា​ នៅ​ក្រោម​រដ្ឋបាល​លោក​ប្រទេស​ឯទៀតៗ​នឹង​មិន​មាន​ប្រៀប​លើ​ស.រ.អា.ទេ​ក្នុង​វិស័យពាណិជ្ជកម្ម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG