ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្ដេជ្ញា​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

រូបឯកសារ៖ លោក​ឧបនាយករដ្ឋមន្ត្រី Liu He ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping (ខាងស្តាំ) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin (កណ្តាល) និងតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer (ខាងឆ្វេង) ថតជុំគ្នានៅក្រុងប៉េកាំង ប្រទេសចិន។ 

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​សន្យា​ថា​នឹង​ចាត់​វិធានការ​ទប់ទល់​វិញ «ជា​ចាំបាច់‍» ប្រសិនបើ​សហរដ្ឋ​អាមេរិក​បន្ត​វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

ប្រទេស​ចិន​បាន​បញ្ជាក់​ថា ខ្លួន​បាន «ត្រៀម​រៀបចំ​រួចរាល់​ហើយ‍» ប្រសិនបើ​សហរដ្ឋ​អាមេរិក​យក​ពន្ធ​គយ​ថ្មី​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ខ្លួន។ ប្រទេស​ចិន​បញ្ជាក់​ដូច្នេះ ស្រប​ពេល​ដែល​ប្រធាន​ផ្នែក​ចរចា​ពាណិជ្ជកម្ម​ចិន​បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​លើក​ទៀត​ក្នុង​គោល​បំណង​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ឧបនាយករដ្ឋមន្ត្រី Liu He ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​ពេល​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​ដំឡើង​ពន្ធ​គយ​ពី ១០ ទៅ ២៥ ភាគរយ លើ​ទំនិញ​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់ ២០០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ស្អែក។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ចិន​នឹង​មិន​ចុះ​ញ៉ម​នឹង​ការ​ដាក់​សម្ពាធ​ណា​មួយ​ទេ។ លោក Gao Feng បាន​ព្រមាន​ថា ប្រទេស​ចិន​មាន «ការ​តាំង​ចិត្ត និង​សមត្ថភាព​នៅ​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន‍»។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​សន្យា​ថា​នឹង​ចាត់​វិធានការ​ទប់ទល់​វិញ «ជា​ចាំបាច់‍» ប្រសិនបើ​សហរដ្ឋ​អាមេរិក​បន្ត​វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump សង្ឃឹម​ថា ការ​ដំឡើង​ពន្ធ​គយ​ថ្មី​នេះ​នឹង​បង្ខំ​ប្រទេស​ចិន​ឲ្យ​ប្ដូរ​ការ​អនុវត្ត​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ផ្នែក​ពាណិជ្ជកម្ម ការ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​ចិន និង​កម្មសិទ្ធិ​បញ្ញា៕

XS
SM
MD
LG