ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ​ ប្រកាស​ភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​ដោយសារ​ការ​រាត​ត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សួន​ផ្កាកូលាប នៃ​សេត​វិមាន អំពី​ភាព​មាន​អាសន្ន​នៃ​មេរោគ​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី​១៣ មីនា ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សួន​ផ្កាកូលាប នៃ​សេត​វិមាន អំពី​ភាព​មាន​អាសន្ន​នៃ​មេរោគ​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី​១៣ មីនា ២០២០។

ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ លោក​ប្រកាស​ភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​ ដោយ​យក​មក​ប្រើ​នូវ​ច្បាប់​ Stafford Act ដែល​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​ច្រើន​ជាង​មុន​ពី​រដ្ឋាភិបាល​សហព័ន្ធ​ទៅ​ឱ្យ​ពពួក​រដ្ឋ​និង​ទីក្រុង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា។​

លោក​ប្រធានាធិបតី​បាន​និយាយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាមទូរទស្សន៍​ផ្សាយ​នៅ​ទូទាំង​ប្រទេស​ពី​សួន​ផ្កា​កុលាប​នៃ​សេតវិមាន​ថា «យើង​នឹង​យក​ជ័យ​ជម្នះ​លើ​ការ​គំរាម​កំហែង​ដោយ​មេរោគ​វីរុស​នេះ»។

លោក ត្រាំ​ បាន​ប្រកាស​ភាព​មាន​អាសន្ន​នៅ​ទូទាំង​ប្រទេស​៥ដង​រួច​មក​ហើយ​ ហើយ​លោក​បាន​រង​ការ​គាប​សង្កត់​ពី​ក្រុម​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​ប្រឆាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ឱ្យ​លោក​ចាត់​វិធានការ​បែប​នេះនៅ​ពេល​ដែល​ពួក​អភិបាល​រដ្ឋ​និង​ពួក​អភិបាលក្រុង​នៅ​ទូទាំង​ស.រ.អា.​បាន​ប្រកាស​ភាព​មាន​អាសន្នដោយ​បញ្ជា​ឱ្យ​មាន​ការ​លុប​ចោល​ការ​ប្រមូលផ្តុំ​សាធារណៈ​និង​ការ​បិទ​សាលា​រៀន។

សកម្មភាពរបស់​លោក​ប្រធានាធិបតី​នឹង​បើក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ពី​មូល​និធិ​ជួយ​សង្គ្រោះ​គ្រា​មាន​មហន្តរាយ។ ​វិធានការ​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋមួយ​សុំ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ឱ្យ​បង់​ការ​ចំណាយ​៧៥​ភាគ​រយ​នៃ​ចំណាយ​នានា​ដូចជា​ពួក​អ្នក​ធ្វើ​ការ​នៅ​ពេល​មាន​អាសន្ន, ការ​ផ្គត់ផ្គង់​ឧបករណ៍​ពេទ្យ, ការធ្វើ​តេស្ត​ និង​ការ​ចាក់​ថ្នាំ​ដើម្បី​ទប់​ទល់​នឹង​មេរោគ​វីរុស​នេះ​ដែល​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​ខ្លះ​ព្រមាន​ថា ​អាច​ច្រើន​លើស​លប់​លើ​ប្រព័ន្ធ​ថែ​រក្សា​សុខភាព​របស់​ប្រទេស។​

លោក​ ត្រាំ​ បាន​និយាយ​ថា៖ «រដ្ឋ​ទាំង​អស់​ត្រូវ​បង្កើត​មជ្ឈមណ្ឌល​កិច្ច​ប្រតិបត្តិការ​គ្រា​មាន​អាសន្នជា​បន្ទាន់​ហើយ​មន្ទីរ​ពេទ្យ​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ផែន​ការ​កិច្ច​ប្រតិ​បត្តិការ​គ្រា​មាន​អាសន្ន​របស់​ពួក​គេ»៕

XS
SM
MD
LG