ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ​ បាន​ចាប់​ផ្តើម​រក​ការគាំទ្រ​ពី​អ្នក​កាន់​សាសនា​គ្រិស្ត


មេដឹកនាំសាសនា​បួង​សួង​ជាមួយ​លោក​ ដូណាល់ ត្រាំ ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​អ្នកគាំទ្រ​សាសនា នៅ​ព្រះវិហារ King Jesus International Ministry កាល​ពី​ថ្ងៃ​សុក្រ ទី០៣ មករា ២០២០ នៅ​រដ្ឋ Miami។
មេដឹកនាំសាសនា​បួង​សួង​ជាមួយ​លោក​ ដូណាល់ ត្រាំ ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​អ្នកគាំទ្រ​សាសនា នៅ​ព្រះវិហារ King Jesus International Ministry កាល​ពី​ថ្ងៃ​សុក្រ ទី០៣ មករា ២០២០ នៅ​រដ្ឋ Miami។

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​ចាប់​ផ្តើម​សម្ព័ន្ធភាព​ថ្មី​មួយ​ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​អ្នក​កាន់​សាសនា​គ្រិស្ត​សម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ​របស់​លោក​ ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​គ្រិស្ត​បរិស័ទ​រាប់​ពាន់​នាក់​នៅ​វិហារ​ធំមួយ​ក្នុង​ទីក្រុង​ Miami ​រដ្ឋ ​Florida ​កាលពី​ថ្ងៃ​សុក្រ។​

នៅ​វិហារ​ King Jesus International Ministry​ ​លោក​ ត្រាំ ​បាន​និយាយ​ថា៖ ​«យើង​មាន​ព្រះ​នៅ​ជាមួយ​យើង»។​

វិហារ​នេះ​ជាព្រះ​វិហារ​ Hispanic ​ដ៏​ធំបំផុត​នៅ​សហ​រដ្ឋ​អាមេរិក។​ ការ​រៀបចំ​កម្មវិធី​ជួបជុំ​របស់​លោក ​ត្រាំ ​នៅ​ទីនោះ​បង្ហាញ​ការ​ទទួល​ស្គាល់​អំពី​អំណាច​ក្រុម​បោះឆ្នោត​របស់​អ្នក​កាន់​គ្រិស្ត​សាសនា​និង​ក្រុម​ជនជាតិ​ Latino ​ នៅ​ពេល​ដែល​យុទ្ធនាការ​របស់​លោក​បាន​ព្យាយាម​កៀរគរ​ការ​គាំទ្រ​មុន​ការបោះ​ឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា។

អ្នក​បោះ​ឆ្នោត​កាន់​សាសនា​គ្រិស្ត​គឺ​ជា​ក្រុម​សំខាន់​មួយ​នៃ​អ្នក​គាំទ្រ​លោក ​ត្រាំ ​ក្នុងឆ្នាំ ២០១៦ ​ហើយ​អាច​ជា​ក្រុម​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​លោក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០។​

លោក​ក៏​បាន​ប្រកាស​ពី​ស្នាដៃ​របស់​យោធា​អាមេរិក​ដែល​បាន​សម្លាប់​មេបញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​គឺ​លោក Qassem Soleimani ​និង​លោក Abu Mahdi al-Muhandis ​មេបញ្ជាការ​កង​ជីវពល​នៅ​ប្រទេស​អ៊ីរ៉ាក់​ផង​ដែរ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG