ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទ​ប្រកាន់​ជនជាតិ​កាណាដា​ពីរនាក់​ក្រោម​បទចោទ​លួច​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ


នេះ​ជា​រូបភាព​កាត់​ចេញ​ពី​វីដេអូ​នៃ​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក Michael Kovrig នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
នេះ​ជា​រូបភាព​កាត់​ចេញ​ពី​វីដេអូ​នៃ​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក Michael Kovrig នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃចន្ទ​ ប្រទេសចិន​បាន​ចោទប្រកាន់​ជនជាតិ​កាណាដា​ពីរនាក់​ពី​បទ​លួច​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ​ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​កាណាដា​ប្រកាស​ថា​នឹងបើក​សវនាការ​នៅ​សប្តាហ៍​នេះ​លើ​សំណើ​សុំ​ធ្វើ​បត្យាប័ន​នាយក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ម្នាក់​ដែល​រងការ​ចោទប្រកាន់​ថា​បាន​រំលោភ​លើ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់។

នៅក្នុង​អ្វី​ដែល​អាជ្ញាធរ​ចិន​ហៅ​ថា​ជា​ការវិវត្តន៍​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ករណី ដែល​ប្រទេសចិន​បាន​ចោទ​ប្រកាន់​អ្នកការទូត​កាណាដា​លោក Michael Kovrig ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែធ្នូ​ ក្រោម​បទចោទ​ថា​បាន​ប្រមូល​យក​ និង​លួច​ព័ត៌មាន​សម្ងាត់​ និង​កម្មសិទ្ធិបញ្ញា​ផ្សេងៗទៀត​នៅ​ប្រទេសចិន​តាំង​ពី​ឆ្នាំ២០១៧មក។

ហើយ​ជនជាតិ​កាណាដា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​ដែរ​នោះ​ គឺ​លោក Michael Spavor ជា​អ្នកជំនួញ​និង​ជា​សហគ្រិន​ម្នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​លោក Kovrig។ ប្រទេសចិន​បាន​ហៅ​លោក Spavor​ ថា​ជា​បុគ្គល​ទំនាក់ទំនង​មួយ​ដ៏​សំខាន់​របស់​លោក Kovrig។

កាល​ពី​ពេល​កន្លង​ទៅ លោក Spavor មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ រួម​ទាំង​មេដឹកនាំ Kim Jong Un ផងដែរ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា៖ «លោក Kovrig រងការ​ចោទ​ប្រកាន់​ពី​បទប្រមូល​និង​លួច​ព័ត៌មាន​សម្ងាត់​ និង​កម្មសិទ្ធិ​បញ្ញា​ផ្សេង​ទៀត​ឲ្យ​ទៅ​បរទេស​ ដែល​ជា​ការ​រំលោភ​ច្បាប់​ប្រទេស​ចិន​យ៉ាង​ធ្ងន់ធ្ងរ»។

ជនជាតិ​កាណាដា​ទាំងពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​លោកស្រី Meng Wanzhou ​នាយក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។ តុលាការ​កាណាដា​នឹង​បើក​សវនការ​លើ​សំណើ​បញ្ជូន​ខ្លួន​លោកស្រី​នៅ​ថ្ងៃពុធ​ស្អែក​នេះ។

សហរដ្ឋអាមេរិក​ដើម្បី​ប្រឈម​នឹង​ការចោទ​ប្រកាន់បំពាន​លើ​ទណ្ឌកម្ម​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​ ប៉ុន្តែ​ការសម្រេច​ប្តឹង​ឧទ្ទរណ៍​ប្រហែល​ជា​នឹង​អាច​ត្រូវការ​ពេល​រាប់ខែ​មុន​នឹង​ករណី​នេះ​អាច​ដោះស្រាយ​បាន៕

XS
SM
MD
LG