ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​ Huawei ​​ដាក់​ពាក្យ​ប្តឹង​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​ដាក់​បំរាម​មិន​ឲ្យ​ខ្លួន​ធ្វើ​ពាណិជ្ជកម្ម​នៅ​ស.រ.អា.


រូបឯកសារ៖ ផ្លាក​សញ្ញា​របស​ក្រុម​ហ៊ុន Huawei នៅ​មុខ​ស្នាក់​ការ​ក្រុម​ហ៊ុន​នេះ​នៅ​ទីក្រុង Duesseldorf ប្រទេស​អាល្លឺម៉ង់។

ក្រុម​ហ៊ុន​បច្ចេក​វិទ្យាដ៏​ធំ​មហិមា​របស់​ប្រទេស​ចិន ​Huawei ​បាន​ដាក់​ពាក្យ​ប្តឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​ដោយ​ចោទ​ថា​ ច្បាប់​ដែល​សភា​អាមេរិក​បាន​អនុម័ត​កាល​ពី​ឆ្នាំ​ទៅ​ដើម្បី​ដាក់​កំហិត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ក្នុង​សរអា​នោះ​ មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ។

ករណី​ដែល​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ជា​វិធាន​ការសម្រាប់​ទំនាក់​ទំនង​សាធារណៈ​នោះ​ ជា​កិច្ច​ប្រឹង​ប្រែង​ចុង​ក្រោយ​បង្អស់​សម្រាប់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ចិន​ ក្នុង​ការ​តប​ត​ចំពោះ​ការ​ព្រួយ​បារម្ភខាង​ផ្នែក​សន្តិសុ​ខ​របស់​ស.រ.អា.​ ដែល​ក្រុម​ហ៊ុន​ Huawei ​អះ​អាង​ថា​ ជា​រឿង​អយុត្តិធម៌ ហើយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់។

ក្នុង​ពាក្យ​បណ្តឹង​នោះ ​ក្រុមហ៊ុន​ Huawei ​ជជែក​វែក​ញែក​ថា​ មាត្រា​ទី​៨៨៩​នៃ​ច្បាប់​ការពារ​ជាតិ​ បំពាន​លើ​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ​ដែល​ចែង​អំពី​ការ​បែក​ចែក​អំណាច និង​ការ​វិនិច្ឆ័យ​របស់​តុលាការ។ ​ក្រុមហ៊ុន​ Huawei ​លើក​ឡើង​ថា​ ការ​ដៅ​ទៅ​លើ​ក្រុម​ហ៊ុន​របស់​ខ្លួន​ និង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​គ្មាន​ការ​វិនិច្ឆ័យរបស់​តុលាការ ​ជា​ការ​បំពាន​លើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ៕

XS
SM
MD
LG