ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ​លុប​ចោល​សន្និសីទ​កាសែត ​ក៏ប៉ុន្តែ​នៅ​ទទួល​ទាន​អាហារ​ពេល​​ល្ងាច​ជាមួយ​ប្រធានា​ធិបតី​ចិនស៊ីជីនពីង


ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ក្នុង​ជំនួប​ទ្វេភាគី​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ ២០១៨ នៅ​ទីក្រុង​ប៊ុយណូស៊ែ។
ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ក្នុង​ជំនួប​ទ្វេភាគី​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ ២០១៨ នៅ​ទីក្រុង​ប៊ុយណូស៊ែ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកលោក ​ដូណាល់ ​ត្រាំ ​បាន​លុប​ចោល​សន្និសីទ​កា​សែត​មួយ​ដែល​គ្រោងធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​និយាយ​ថា ​ពេល​វេលា​មិន​ត្រឹម​ត្រូវ​បណ្តាល​មក​ពី​ការ​ទទួល​អនិច្ចកម្ម​របស់​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ Goerge H.W. Bush ​ដែល​មាន​ជន្មាន​យុ​៩៤ឆ្នាំ។

ក៏ប៉ុន្តែ លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ថា ​លោក​នឹង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​ស៊ី ​ជីនពីង ប្រធានាធិបតី​ចិន។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ពី​សព​ប្រធានា​ធិបតី​ George H.W. Bush​ថា៖ «លោក​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ហើយ​គេ​នឹង​នឹក​រលឹក​លោក។ លោក​បាន​រស់​នៅ​ជាគំរូ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប»។ លោក​ប្រធានា​ធិបតី​ ត្រាំ ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​យកព័ត៌មាន​អំពី​ថា​ តើ​លោកប្រធានា​ធិបតី​មានការ​ស្តាយ​ក្រោយ​ចំពោះ​ការ​រិះគន់​កាល​ពី​អតីតកាល​ដល់​ប្រធានា​ធិបតី​ទី​៤១ ​ហើយ​នឹង​លោក​ George W. Bush ​ដែល​ជា​កូន​ប្រុស​របស់​លោក​ដែល​ជា​ប្រធានា​ធិបតី​ទី​៤៣​ដែរ​ឬ​ទេ។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ពី​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​សៅរ៍​ថា៖ «តាម​ការ​ពិត​គឺ​ថា ​យើង​បាន​បាត់​បង់​ប្រធានា​ធិបតី​ម្នាក់​បាន​ធ្វើ​ឲ្យ​មាន​ការ​បាក់​ទឹក​ចិត្ត»។

លោក​ប្រធានា​ធិបតី ​ត្រាំ​ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ក្នុង​អំឡុង​នៃ​ជំនួបជាមួយ​អធិការ​បតី​អាល្លឺម៉ង់​លោកស្រី​ Angela Merkel​ ថា នៅ​ពេល​ទទួល​ទាន​អាហារ​បន្ទាប់​ពី ការ​បញ្ចប់​សន្និសីទ​កំពូល​របស់​ពួក​មេដឹកនាំប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​ប្រទេស​២០​ហៅ​កាត់ថា​ G-20 ​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​អាហ្សង់ទីន ​លោក​ប្រធានាធិបតី​ ត្រាំ​ និង​ប្រធានា​ធិបតី​ចិន ស៊ី ​ជីនពីង ​ដែល​នឹង​ត្រូវ​ចូល​រួម​ដោយ​ទីប្រឹក្សា​មួយ​ក្រុម​តូច ​នឹង​ត្រូវ​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជកម្ម​និង​បញ្ហា​ផ្សេងៗ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG