ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ ត្រាំ ​លុប​ចោល​ជំនួប​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី​ ពូទីន​ ភ្លាមៗ​នៅ​សន្និសីទ​ G-20


លោក​ប្រធានា​ធិបតី ត្រាំ និង​ស្ត្រី​ទី​មួយ Melania Trump ធ្វើ​ដំណើរ​ចេញ​ពី​យន្ត​ហោះ Air Force One កាល​ពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៨ នៅ​ទីក្រុង​ប៊ុយណូ​ស៊ែ ប្រទេស​អាហ្សង់ទីន។
លោក​ប្រធានា​ធិបតី ត្រាំ និង​ស្ត្រី​ទី​មួយ Melania Trump ធ្វើ​ដំណើរ​ចេញ​ពី​យន្ត​ហោះ Air Force One កាល​ពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៨ នៅ​ទីក្រុង​ប៊ុយណូ​ស៊ែ ប្រទេស​អាហ្សង់ទីន។

ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ចាប់​ផ្តើម​ជំនួប​រយៈ​ពេល​២​ថ្ងៃ​ជាមួយ​ពួក​មេដឹកនាំ​ពិភព​លោក​នៅ​ថ្ងៃ​សុក្រ​នេះ ​នៅរដ្ឋ​ធានី​នៃ​ប្រទេស​អាហ្សង់​ទីន​ ដែល​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​របស់​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន លឿន​ជា​ង​គេ​ចំនួន​២០​ហៅ​កាត់​ថា​ G-20។​ ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី ​ត្រាំ​ ទំនង​មិន​អង្គុយ​ចរចា​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី​ លោក ​វ្លាដឺមៀ ពូទីន​ ទេ។

ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ​ Twitter ​ពី​យន្តហោះ​ប្រធានា​ធិបតី ​Air Force One​ នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុងប៊ុយណូស៊ែ​ (Buenos Aires) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ផ្អែក​លើ​ការ​ពិត​ដែល​បញ្ជាក់​ថា កប៉ាល់​និង​នាវិក​ដែល​ចេញ​ពី​ប្រទេស​រុស្ស៊ីមក​កាន់​ប្រទេស​អ៊ុយក្រែនមិន​ទាន់​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​វិញ​នៅ​ឡើយ​នោះ​ ខ្ញុំ​បាន​សម្រេច​ថា ​វា​ជា​ការ​ល្អ​បំផុត​សម្រាប់​គ្រប់​ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហ​នេះ​ ត្រូវ​លប់​ចោល​គម្រោង​នៃ​ជំនួបនេះ​ ដែល​បាន​គ្រោងនឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន»។

​លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​និយាយ​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​រំពឹង​នឹង​ចូល​រួម​សន្និសីទ​កំពូល​នេះ​ម្តង​ទៀត​នៅ​ពេល​ដែល​ស្ថានភាព​នេះ​ត្រូវ​បាន​ដោះ​ស្រាយ»។

លោក​ប្រធានា​ធិបតី​ ត្រាំ​ មាន​គម្រោង​ជួប​រយៈ​ពេល​២​ម៉ោង​នៅ​ក្នុងរដ្ឋ​ធានី​នៃ​ប្រទេស​អាហ្សង់ទីន​ជាមួយប្រធានា​ធិបតី​ ពូទីន ​ថ្វី​បើ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចាប់​យក​កប៉ាល់​របស់​អ៊ុយក្រែន​ចំនួន​៣​គ្រឿង​ ហើយ​និង​ពួក​នាវិកកាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ច្រក​សមុទ្រ​ Kerch​ នៅ​ពេល​ដែល​កប៉ាល់​ទាំង​នោះ​បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ ​Mariupol ​របស់​អ៊ុយ​ក្រែន​នៅ​ក្នុង​សមុទ្រ​ Azov។

លោកស្រី​ Sarah Sanders ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាននៅ​លើ​យន្ត​ហោះ​ប្រធានា​ធិបតី ​Air Force One​ ថា ​ការ​សម្រេច​ចុង​ក្រោយ​ដើម្បី​លប់​ចោល​ជំនួប​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​យន្តហោះ​នោះ ​បន្ទាប់​ពី​ប្រធានា​ធិប​តី ​ត្រាំ​ បាន​ទទួល​ការ​ប្រឹក្សា​យោបល់​នៅ​លើ​យន្តហោះ​នោះ​ជាមួយលោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ Mike Pompeo​ លោក ​John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ​និង​លោក ​John Kelly ​នាយ​ខុទ្ទកាល័យ​សេតវិមាន​អំពី​ការ​តាន​តឹង​រវាង​រុស្ស៊ី​ និង​ប្រ​ទេស​អ៊ុយក្រែន៕

XS
SM
MD
LG