ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Erdogan និង​លោក ត្រាំ នឹង​ជួប​គ្នា​ក្រៅ​កិច្ច​ប្រជុំ​ G-20 ខណៈ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​នៅ​តានតឹង​នៅ​ឡើយ


កិច្ច​ប្រជុំ​កំពូល G20 ត្រូវ​បាន​ធ្វើឡើងនៅ​អាហ្សង់ទីន

ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan នឹង​ជួប​ជាមួយ​សមភាគី​អាមេរិក​របស់​លោក​គឺ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល G-20 នៅ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាស្សង់ទីន។ លោក Erdogan លើក​ឡើង​ពី​ការ​គាំទ្រ​របស់​អាមេរិក​ក្នុង​ការ​ដាក់​បញ្ហា​កង​ជីវពល​ Kurds របស់​ស៊ីរី​ ជា​បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​របៀបវារៈ​របស់​ពួក​គេ។

លោក Erdogan ដែល​បាន​ថ្លែង​មុន​នឹង​លោក​ចាកចេញ​ពី​ទីក្រុង Buenos Aires បាន​ថ្លែង​ថា កិច្ច​ពិភាក្សា​ដែល​បាន​គ្រោង​ទុក​នោះ​នឹង​ពិភាក្សា​ទៅ​លើ​បញ្ហា​ដែល​លោក​បាន​លើក​ឡើង​នៅ​ពេល​ដែល​លោក​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក ត្រាំ កាលពី​ថ្ងៃ​ពុធ។ ភាព​តានតឹង​ដែល​បន្ត​កើត​មាន​ឡើង​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឈាន​ដល់​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​នេះ។ សេតវិមាន​បាន​ឲ្យ​ដឹង​ថា «ពួក​គេ​បាន​យល់​ព្រម​ជួប​គ្នា​ម្តង​ទៀតនៅ​ពេល​ដែល​ពួក​គេ​ទៅ​ប្រជុំ​នៅ​ឯ​កិច្ច​ប្រជុំ កំពូល​G20 ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះនិង​បញ្ហា​សំខាន់ៗ​ដទៃ​ទៀត​ជា​លក្ខណៈ​ទ្វេភាគី‍»។

លោក ត្រាំ​និង​លោក Erdogan បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជាមួយ​គ្នា​ជាថ្មី​ទៅ​លើ​វិបត្តិ​ជា​ច្រើន​នៅ​ក្នុង​តំបន់​របស់​តួកគី​ ប៉ុន្មាន​ខែ​បន្ទាប់​ពី​មាន​ភាព​តានតឹង​ផ្នែក​កាទូត​ជាមួយ​គ្នា៕

XS
SM
MD
LG