ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​ត្រាំ​មក​ដល់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​រឿង​ជំនួញ​និង​បញ្ហា​កូរ៉េ​ខាង​ជើង


​ប្រធានាធិបតី​ ដូណាល់ ត្រាំ (ឆ្វេង) និង​ស្ត្រី​ទី​មួយ Melania Trump, ប្រធានាធិបតី​ចិន Xi Jinping និង​ភរិយា​របស់​លោក​ Peng Liyuan ខណៈ​ពេល​លោក​ទស្សនា​ទីក្រុង កាល​ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា។
​ប្រធានាធិបតី​ ដូណាល់ ត្រាំ (ឆ្វេង) និង​ស្ត្រី​ទី​មួយ Melania Trump, ប្រធានាធិបតី​ចិន Xi Jinping និង​ភរិយា​របស់​លោក​ Peng Liyuan ខណៈ​ពេល​លោក​ទស្សនា​ទីក្រុង កាល​ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា។

ប្រធានាធិបតី​ស.រ.អា. លោក ដូណាល់ ត្រាំ បានធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​នេះ​ ដែល​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ស.រ.អា.​ ទៅ​កាន់​ប្រទេស​មួយ​ដែល​លោកផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ថែ​រក្សា​ការ​ងារ​របស់ពលរដ្ឋ​អាមេរិកាំង។​

ពាណិជ្ជកម្ម​ឋិត​នៅ​លើ​គេ​ក្នុង​របៀប​វារៈ ក៏​ប៉ុន្តែ​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ។​ ​មន្ត្រី​សេត​វិមាន​និយាយ​ថា​ ប្រធានាធិបតី​ ត្រាំ​ មាន​បំណង​ជំរុញប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​កូរ៉េខាង​ជើង​ និង​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​សំខាន់​ជាង​គេ​របស់​កូរ៉េខាង​ជើង​ឱ្យ​ជំរុញ​ប្រទេស​កូរ៉េ​ខាង​ជើង​ឱ្យ​បោះ​បង់​ចោល​កម្មវិធី​បរមាណូ​របស់​ខ្លួន​ ដែល​ជា​ប្រធានបទ​នៃ​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​នៅ​ក្នុង​ក្រុង​សេអ៊ូល ​ប៉ុ​ន្មាន​ម៉ោង​មុន​ពេល​គាត់​ទៅ​ដល់​ក្រុង​ប៉េកាំង។​

នៅ​ក្នុង​សុន្ទរកថា​នោះ​ទៅ​កាន់​រដ្ឋសភា​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រធានាធិបតី​ ត្រាំ​ មាន​សារ​ខ្លាំង​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដោយ​គាត់​បាន​អំពាវ​នាវ​ដល់​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន​ ឱ្យ​បោះ​បង់​អាវុធ​បរមាណូ​ទាំង​អស់​របស់​ខ្លួន​សម្រាប់​ឱកាស​ដើរតាម​«មាគារ​មួយ​ល្អ​ប្រសើរជាង​មុន»។

ប្រធានាធិបតី​ ត្រាំ​ បាន​ព្រមាន​ប្រទេស​កូរ៉េខងា​ជើង​ថា៖ «ចូរ​កុំ​មើល​ងាយ​យើង ហើយ​ចូ​រកុំសាក​ល្បង​ជាមួយ​យើង។ យើង​នឹង​ការពារ​សន្តិសុខ​រួម​របស់យើង​ ភាព​សំបូរ​រុងរឿង​របស់​យើង​ និង​សេរីភាព​ដ៏​ពិសិដ្ឋ​របស់​យើង»៕

XS
SM
MD
LG