ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ​ប្រកាស​ថានាយខុទ្ទកាល័យ​របស់​លោក​នឹង​ចាក​ចេញ​ពី​តំណែង​​


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ John Kelly នាយខុទ្ទកាល័យ​របស់​លោក។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ John Kelly នាយខុទ្ទកាល័យ​របស់​លោក។

ការ​ចាក​ចេញ​ពី​តំណែង​ចុង​ក្រោយ​បង្អស់​របស់​មន្ត្រី​សេតវិមាន​គឺ​ជា​មន្ត្រី​កំពូល​ដែល​តែង​តែ​ត្រួត​ត្រា​ការ​ចេញ​ចូល​ទៅ​ក្នុង​ការិយាល័យរាង​ពង​ក្រពើ​ (Oval Office) របស់​ប្រធានាធិបតី។

លោក ​John Kelly ​នាយខុទ្ទកាល័យ​សេតវិមាននឹង​ចាក​ចេញ​ពី​តំណែង​នៅ​ចុង​ខែ​នេះ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍។

លោក ​ត្រាំ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​សេតវិមាន​ថា៖ «លោក ​John Kelly នឹង​ចាក​ចេញ​ពី​តំណែង។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ខ្ញុំ​គួរ​តែ​និយាយ​ថា​លោក​នឹង​ចូល​និវត្តន៍​ឬ​យ៉ាង​ណា ប៉ុន្តែ​លោក​គឺ​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់‍»។

គេ​រំពឹង​យ៉ាង​ទូលំ​ទូលាយ​ថា អ្នក​បន្ត​តំណែង​ពី​លោក​ Kelly ​គឺ​លោក​ Nick Ayers​ ដែល​មាន​វ័យ​ក្មេង​និង​មាន​ការ​យល់​ដឹង​ច្រើន​អំពី​នយោបាយ ហើយ​ក៏​ជានាយខុទ្ទកាល័យ​របស់​លោក​អនុប្រធានាធិបតី​ Mike Pence ផង​ដែរ។
មុន​ពេល​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ ​Marine One​ លោក ​ត្រាំ ​បាន​ថ្លែង​ថា ​លោក​នឹង​ប្រកាស​ពីនាយខុទ្ទកាល័យថ្មី​របស់​លោក​ក្នុង​រយៈ​ពេល​មួយ​ឬ​ពីរ​ថ្ងៃ​ខាង​មុខ​នេះ។

ការ​ចាក​ចេញ​ពី​តំណែង​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​របស់​លោក​ Kelly មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ មាន​មន្ទិល​សង្ស័យ​រយៈ​ពេល​រាប់​ខែ​មក​ហើយ ដែល​ទើប​នឹង​ផ្ទុះ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ដែល​ថា ​អតីត​ឧត្តមសេនីយ៍​ទាហាននាវា​មុជ​ទឹក​រូប​នេះ​នឹង​ចាក​ចេញ​ពី​តំណែង​ក្នុង​ពេល​ឆាប់ៗ​នេះ​ ខណៈ​មាន​ការ​រកាំ​រកូស​រវាង​លោក​និង​លោក​ប្រធានាធិបតី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG