ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ឈប់​សម្រាក​​នៅ​ថ្ងៃពុធ​នេះ​​ ដើម្បី​កាន់​មរណទុក្ខ​លោកអតីត​​ប្រធានាធិបតី​ George H.W. Bush


រូបឯកសារ៖ កា្តរមឈូសដាក់សពអតីតប្រធានាធិបតីលោក George H.W. Bush
រូបឯកសារ៖ កា្តរមឈូសដាក់សពអតីតប្រធានាធិបតីលោក George H.W. Bush

រយៈពេល​រំជួល​ចិត្តមួយ​នៅ​ពេល​គោរពសព​បាន​កើត​មានឡើង នៅ​ពេល​ដែល​លោក Bob Dole អតីត​សមាជិកព្រឹទ្ធសភា​ស.រ.អា​អាយុ៩៥ឆ្នាំបានត្រូវ​ជួយឱ្យងើបពីកៅអីរុញ ហើយបានសម្តែង​គារវកិច្ចដល់សពលោក George H.W.Bush ដែល​ជា​សមាជិកគណបក្ស​សាធារណរដ្ឋ និងជា​ទាហានជើងចាស់​ក្នុង​សង្គ្រាមលោកលើកទីពីរដូច​គ្នា។

នៅ​ថ្ងៃ​ពុធ​នេះ​ ប្រធានាធិបតី​អាមេរិកាំង​ប្រាំ​នាក់​ ដែលនៅរស់ ​នឹងមក​ជួបជុំគ្នា​ដើម្បី​សម្តែង​គារវកិច្ចចុងក្រោយ​បង្អស់​ដល់​លោក George Herbert Walker Bush ប្រធានាធិបតី​ទី៤១ ​របស់​សហរដ្ឋអាមេរិក ​ដែល​បានទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុ​ន​នេះ ​ក្នុង​ជន្មាយុ៩៤ឆ្នាំ។

អតីតប្រធានាធិបតី​លោក​ Jimmy Carter លោក​ Bill Clinton និង​លោក​ Barack Obama នឹង​ចូលរួមជាមួយ​លោក Donald Trump អគ្គមេបញ្ជាការ​បច្ចុប្បន្ន​ ដើម្បី​ធ្វើ​ពិធី​បុណ្យសព​លោក​ Bush នៅ​ឯព្រះវិហារ Cathedral ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​នៅ​ទីនោះអស់​លោក​នឹង​ស្តាប់វិយោគកថា ដោយលោក George W. Bush ដែល​ជា​កូនប្រុស​សព​លោកអតីតប្រធានាធិបតី​ Bush និង​ជា​ប្រធានាធិបតី​ទី៤៣របស់​ស.រ.អា។

ឥស្សរជន​ឯទៀតៗ​ ដែល​មានកំណត់​នឹង​មានប្រសាសន៍​នៅ​ក្នុង​ពិធី​បុណ្យសព​ផ្លូវរដ្ឋនេះដែរ​គឺ​ មាន​លោកអតីត​នាយករដ្ឋមន្ត្រី​កាណាដា Brian Mulroney លោក Alan Simpson អតីត​សមាជិកព្រឹទ្ធសភា​ស.រ.អា និង​អ្នកប្រវត្តិសាស្ត្រ​លោក Jon Meacham ដែល​ជា​អ្នកសរសេរ​ជីវប្រវត្តិ​លោកប្រធានាធិបតី​ George H.W.Bush។ ​ក្នុង​ចំណោម​ឥស្សរជន​ ដែល​នឹង​ចូលរួមក្នុង​ពិធី​នេះ​ដែរ​មាន​រួមបញ្ចូល​ព្រះអង្គ​ម្ចាស់ Charles នៃ​ប្រទេសអង់គ្លេស លោកស្រី Angela Merkel អធិការបតី​នៃប្រទេសអាល្លឺម៉ង់ និង​លោក Lech Walesa អតីត​ប្រធានាធិបតី​នៃ​ប្រទេសប៉ូឡូញ។​

ពីធីបុណ្យសព​នៅ​ថ្ងៃពុធ​នេះ​នឹង​ចាប់ផ្តើមនៅ​ពេលក្បួន​រថយន្តមួយ​នឹង​ដឹក​ក្តារ​មឈូស​លោក​អតីត​ប្រធានាធិបតី​រូបនេះ ដែល​មាន​គ្រប​ទង់ជាតិអាមេរិកាំង​ទៅ​កាន់ព្រះវិហារ​ Cathedral ជាតិពី​វិមានសភា​ Capitol ស.រ.អា ដែលនៅទី​នោះគេ​បានតម្កល់​សព​លោកកាលពីថ្ងៃអង្គារ ដោយ​មាន​ពួក​អ្នកកាន់មរណទុក្ខ​រាប់​ពាន់​នាក់​ បាន​ដើរបន្តគ្នាកាត់ដំបូលក្រឡូមនៃវិមាន​ Capitol ដើម្បី​សម្តែង​ការ​គោរពចុង​ក្រោយ​បង្អស់​របស់​ពួក​គេ។

រយៈពេល​រំជួល​ចិត្តមួយ​នៅ​ពេល​គោរពសព​បាន​កើត​មានឡើង នៅ​ពេល​ដែល​លោក Bob Dole អតីត​សមាជិកព្រឹទ្ធសភា​ស.រ.អា​អាយុ៩៥ឆ្នាំបានត្រូវ​ជួយឱ្យងើបពីកៅអីរុញ ហើយបានសម្តែង​គារវកិច្ចដល់សពលោក George H.W.Bush ដែល​ជា​សមាជិកគណបក្ស​សាធារណរដ្ឋ និងជា​ទាហានជើងចាស់​ក្នុង​សង្គ្រាមលោកលើកទីពីរដូច​គ្នា។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG